ខ្សឹបសាក់ត្រចៀក៖ បទល្មើសព្រៃឈើក្រោមកណ្តាប់ដៃមន្ត្រីស្រុកអូរាំង

បទល្មើសនៃការដឹកឈើនៅខេត្តមណ្ឌលគិរីគឺមួយផ្នែកកើតឡើងដោយពួកអ្នកមានអំណាចនៅស្រុកអូររាំងដែលមានមន្ត្រីយោធា និងមន្ត្រីនៅសាលាស្រុកតែម្តង។ គេមិនដឹងថា អភិបាលស្រុកអូររាំងបានដឹងឬពាក់ពន្ធ័ដែរឬយ៉ាងណាទេ?

ប្រភពបន្ថែមថា មន្ត្រីយោធាលោកលឹម រ៉ាវី មេបញ្ជាការ រងស្រុកអូររាំងនិងជាឈ្មួញរកស៊ីឈើដុះស្លែនៅស្រុកអូររាំង លោកអេង គឹមសាន្ត មន្ត្រីសាលាស្រុកអូររាំងនិងឈ្មោះតាខនជាមន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការនៅខេត្តមណ្ឌលគិរី។ពួកគេយកលុយពីឈ្មួញអ្នកឈើឆ្លងចូលស្រុកកែវសីមាមុនពេលដឹកបង្ហួសទៅប្រទេសវៀតណាមដែលធ្វើសកម្មភាពខ្លាំងកាលពីប៉ុន្មានថ្ងៃមុននេះ។មិនថាអ្នកដឹកឈើទ្រង់ទ្រាយតូចឬធំនោះទេគឺគេចមិនផុតពីកណ្ដាប់ដៃមន្ត្រីទាំង 3 នាក់ឡើយ។នៅពេលដែលគេដឹកស្នាដៃរបស់លោកទាំងបីនោះហើយគឺពួកឈ្មួញញញើតដោយឯកឯងពោលគឺមុននិងដឹកឈើចេញត្រូវទាក់ទងលោក អេងគឹមសាន្តនិងបុរស២នាក់ទៀតជាចាំបាច់។

ពួកគេក្នុងនាមសមត្ថកិច្ច ដៃម្ខាងចាប់ ដៃម្ខាងបង្ក្រាបនៅពេលឈ្នួញមិនអោយលុយ។ ជូនទាំងបីនាក់ល្បីល្បែងពីយូរណាស់មកហើយក្នុងបញ្ហាបទល្មើសព្រៃឈើនៅស្រុកអូររាំង។លោកអេងគឹមសានអតីតជាមន្ត្រីបរិស្ថានស្រុកអូររាំងគឺជាជើងខ្លាំងមួយរូបក្នុងការដើរប្រមូលលុយពីបទល្មើសនិងឃាត់រថយន្តដឹកឈើយកលុយ។ពួកគេទាំង៣នាក់ ធ្វើអោយល្បីក្នុងចំណោមឈ្មួញរកស៊ី ។គេពិបាកនឹងជឿថាលោកអភិបាលស្រុកមិនដឹងរឿងនេះ៕

Loading...