ខ្សែប្រយុទ្ធជួយឲ្យបារាំងឈ្នះ World Cup 2018 ឆ្លង Covid-19

ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ត្រូវបានគេរាយការណ៍ថាបានធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លងCovid-19 ខណៈពេលកំពុងបំពេញកាតព្វកិច្ចប្រកួតលក្ខណៈអន្តរជាតិឲ្យជម្រើសជាតិបារាំង។ ខ្សែប្រយុទ្ធក្លិប Paris Saint-Germain រូបនេះបានចាប់ផ្តើមការប្រកួតរបស់បារាំងជាមួយស៊ុយអែតកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ហើយត្រូវបានគេរកឃើញថា គេបានឆ្លងជំងឺ Covid-19។

កីឡាករ Mbappe គឺជាខ្សែប្រយុទ្ធក្មេងជាងគេកាលពីព្រឹត្តិការណ៍ World Cup 2018 នៅបារាំង ដែលរកបាន១គ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិក្រូអាត និងជួយឲ្យក្រុមមាន់គកបារាំងឈ្នះពានពិភពលោកមួយនេះ។

យោងតាមសហព័ន្ធបាល់ទាត់បារាំងបានឲ្យដឹងថា Mbappe គឺជាកីឡាករចុងក្រោយបង្អស់ដែលធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីខ្សែប្រយុទ្ធជួរមុខ Neymar, Mauro Icardi, Angel Di Maria, Leandro Paredes, Keylor Navas និង Marquinhos សុទ្ធតែឆ្លងវីរុសនេះ។

កីឡាករវ័យ២១ឆ្នាំរូបនេះបានចាកចេញពីក្រុមជម្រើសជាតិបារាំងមុនការប្រកួតរបស់ពួកគេជាមួយក្រូអាតនៅថ្ងៃអង្គារយប់នេះកម្មវិធី National League ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ជាមួយគ្នានេះ Mbappe នឹងត្រូវអវត្តមានក្នុងជំនួប PSG ទល់នឹង Lens និង Marseille ដែលត្រូវប្រកួតក្នុងសប្តាហ៍នេះក្នុងកម្មវិធីលីកកំពូលបារាំងរដូវកាលថ្មី ៕

Loading...