ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez រកឃើញកូវីដ-១៩

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នឹងត្រូវបានខកខានក្នុងការប្រកួតនៅអេស្ប៉ាញ La Liga របស់ Atletico Madrid ជាមួយនឹងក្លិបចាស់របស់គេគឺ Barcelona។

កីឡាករវ័យ៣៣ឆ្នាំរូបនេះក៏នឹងខកខានចូលរួមប្រកួតវគ្គជម្រុះ World Cup របស់អ៊ុយរ៉ាហ្គាយជាមួយប្រេស៊ីលផងដែរនៅព្រឹកថ្ងៃពុធនេះបន្ទាប់ពីធ្វើតេស្តវិជ្ជមាន និងត្រូវនៅដោយឡែកពីគេ១០ថ្ងៃ។

សហព័ន្ធបាល់ទាត់អ៊ុយរ៉ាហ្គាយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករ Suarez និងមិត្តរួមក្រុម Rodrigo Munoz ក៏ដូចជាបុគ្គលិកម្នាក់លោក Matias Faral សុទ្ធតែធ្វើតេស្តវិជ្ជមានដែលកំពុងនៅដាច់ដោយឡែកពីគេ។ ដំណឹងនេះកើតឡើង៥ថ្ងៃមុនពេលដែល Suarez មានឈ្មោះប្រកួតជាមួយក្រុម Barcelona ដែលជាក្លិបចាស់របស់គេបន្ទាប់នៅទីនោះពីរយៈពេល៦ឆ្នាំ ។

បច្ចុប្បន្ន Suarez បានលេង៩ប្រកួតឲ្យក្រុម Atletico Madrid ចាប់តាំងពីចូលរួមរដូវកាលនេះនិងរកបាន៥គ្រាប់ក្នុងការប្រកួត La Liga ៦ប្រកួតកន្លងទៅ ៕

 

 

Loading...