ខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានកំណត់ត្រាថ្មីមួយទៀតរកចំណូលច្រើនជាង៧លានអឺរ៉ូក្នុង១សប្តាហ៍នៅលើ Instagram

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានឈានដល់អ្នកតាមដានចំនួន៥០០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗចំនួន៣ គឺ Instagram, Facebook និង Twitter ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលឈានដល់តួលេខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី១៤ កុម្ភៈ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះមានអ្នកគាំទ្រច្រើនបំផុតនៅជុំវិញពិភពលោក ហើយទទួលបានចំណាត់ថ្នាក់លេខ១សម្រាប់អ្នកគាំទ្រភាគច្រើននៅលើបណ្តាញសង្គម Instagram បន្ទាប់ពីបានវ៉ាដាច់តារាចម្រៀង Ariana Grande ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

តាមការចេញផ្សាយរបស់គេហទំព័រ Aphrodite បានបង្ហាញថា ខ្សែប្រយុទ្ធវ័យជ្រេរូបនេះអាចរកចំណូលបានច្រើនជាង៧លានអឺរ៉ូក្នុងមួយសប្តាហ៍ តាមរយៈបណ្តាញសង្គម Instagram ដោយសារតែចំនួនអ្នកគាំទ្ររបស់គាត់មានចំនួន២៦២ លាននាក់នៅលើគេហទំព័រនេះ។ ចំណូលទាំងនោះធ្វើឲ្យកីឡាកររូបនេះទទួលបានច្រើនជាងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ចំនួន១៥៩លានអឺរ៉ូ និងច្រើនជាងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Leo Messi ចំនួន២២០លានអឺរ៉ូឯណោះ ៕

Loading...