គង់ វង្ស​យ៉ា​ទី បញ្ចេញ​ សាច់​ទ្រូង​ សខ្ចី ​អុកឡុក ​ឱកាស ​ជិត​ដាច់​ឆ្នាំ

រាជធានីភ្នំពេញ ៖ តារាសម្តែង និងពិធីការិនី ប្រចាំកម្មវិធី «រាត្រីកម្សាន្ត» កញ្ញា គង់ វង្សយ៉ាទី ហាក់មិនទាន់ លាឱកាសខាង បញ្ចេញសាច់ទ្រូងឲ្យមហាជន ឃើញពីរបៀបផ្លាស់ប្តូរ នៃការតុបតែងខ្លួននោះឡើយ។ លើសពីនេះ នាងកាន់តែបង្កើន ល្បឿនយ៉ាងចាស់ដៃ នៃការរំលេចសាច់សខ្ចីគល់ទ្រូង គួរឲ្យគយគន់ជាមួយ ទឹកមុខស្រស់សោភា រហូតនៅតែជាប់ឈ្មោះថា តារាស្រីលេចធ្លោខាងភាព សិចស៊ីដដែល។

yaty

ឈុតសម្លៀកបំពាក់ ដែលតារាសម្តែង និងពិធីការិនី គង់ វង្សយ៉ាទី បង្ហាញចំនួន២ឈុតនេះ ជាឈុតដែលនាងទើប តែរំលេចឲ្យគេបានឃើញនាឱកាស ជិតដាច់ឆ្នាំ២០១៤ នេះប៉ុណ្ណោះ ។ ការបង្ហាញឈុតបញ្ចេញ សាច់សរលោងរំលេច សាច់ស្មា គល់ទ្រូង កាន់តែធ្វើឲ្យអ្នកនិយមតាមដាន ទស្សនារូបភាព របស់នាង គង់ វង្សយ៉ាទី ពិតជាដាក់ពិន្ទុដូចៗគ្នាថា នេះជាឱកាសរំជួលអារម្មណ៍ មហាជនមិនធម្មតា នោះទេ សម្រាប់ពេលវេលាជិតដាច់ឆ្នាំ ចាស់ឆ្លងចូលឆ្នាំថ្មី ២០១៥ នៅសល់តែប៉ុន្មាន ថ្ងៃខាងមុខ ដែល យ៉ាទី បានបង្ហាញមួយក្ឌាំង ចុងក្រោយនេះ ។ តារាសម្តែងខារ៉ាអូខេ គង់ វង្សយ៉ាទី ត្រូវបានអ្នកសារព័ត៌មាន ជាច្រើនយល់ថា គឺជាតារាដែលហ៊ាន បញ្ចេញសាច់ទ្រូង មិនណយប៉ុន្មាននោះទេ ក្រៅពីមានតារាស្រី សិចស៊ីមួយចំនួនទៀត ។ យ៉ាទីស្ថិតក្នុងចង្កោមតារា ដែលគេចាត់ទុកថា ជាតារាសិចស៊ីម្នាក់ដែរ បើទោះជាសាមីខ្លួនហាក់ មិនចង់បានការជាប់ឈ្មោះ ជាតារាសម្ញែងដើមទ្រូងក៏ដោយ ក៏តារាស្រីវ័យក្មេងប្រកប ដោយកែវភ្នែកស្រទន់រូបនេះ នៅតែនិយមតែង ខ្លួនលេចលើលេចក្រោម មិនសូវជាដាច់ពេលនោះឡើយ ឲ្យតែមានកម្មវិធីធំៗរបស់ អ្នកសិល្បៈរួមជំនាន់ ។

y

តារាសម្តែងដែលធ្លាប់ច្រាន ចោលរឿងមានកូនស្ងាត់ កាលពីពេលកន្លងមក គង់ វង្សយ៉ាទី បានបញ្ជាក់ថា « មិនមែនមានបំណងចង់ជែកគេរឿងបញ្ចេញសាច់អ្វីនោះទេ នាងចូលចិត្តស្លៀកពាក់ តាមចំណូលចិត្តប៉ុណ្ណោះ សម្រាប់ជីវិតក្រៅ កញ្ចក់ទូរទស្សន៍ បើនៅលើឆាកតន្ត្រី ឬនៅក្នុងកញ្ចក់ទូរទស្សន៍ មានគេមើលច្រើន ក៏នាងមិនសូវជាយក សម្លៀកបំពាក់សិចស៊ីហួសហេតុ ស្លៀកឲ្យគេរិះគន់ឡើយ។ យ៉ាងណានាងពិតជាគ្មានគំនិត ចុងប្រជែងគេឲ្យដាក់ពិន្ទុរឿង បង្ហាញសាច់ត្រង់នេះ ត្រង់នោះឡើយ នោះគ្រាន់តែជា សំលៀកបំពាក់ដែល មនុស្សស្រីផ្សេងទៀត ក៏មានចិត្តហ៊ានស្លៀក ដូចតែនាងដែរ ។ ម្យ៉ាងមកពីគេចាប់អារម្មណ៍ ក៏ព្រោះតែនាងជាតារាទើបចេះ តែមានគេលើកដាក់ ខណៈពេលឃើញនាងគ្រង សំលៀកបំពាក់ប្លែកៗ កន្លងមកនោះ»៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *