គង់ សូ​នី​តា ផ្ទុះ​កំហឹង​លើ​បុគ្គល​តែង​ព្យាយាម​បំផ្លាញ​សេចក្តីសុខ​ខ្លួន

ភ្នំពេញ ៖ តារាចម្រៀង ​និង ​សម្តែង​ស្រី​ជាប់​ងារ​ជា​មេម៉ាយ​រូប​ស្រស់ គង់ សូ​នី​តា មួយរយៈ​នេះ​អាជីពសិល្បៈ​របស់​នាង​ហាក់​មាន​ពន្លឺ​ឡើងវិញ​ បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​មួយសន្ទុះ​ធំ​។ ​បច្ចុប្បន្ន​ទីផ្សារសិល្បៈ គង់ សូ​នី​តា ក៏​កំពុង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ និង​ បណ្តា​ផលិតករ​ ឬ​ អ្នករៀបចំកម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន​ផងដែរ​។

​ទន្ទឹម​ពេលដែល​វិស័យ​សិល្បៈ​របស់ គង់ សូ​នី​តា ផ្តើម​មាន​សន្ទុះ​ងើបឡើង​វិញ​នេះដែរ​ នាង​ក៏​ស្រាប់តែមាន​បុគ្គល​មួយចំនួន​បែរជា​មានបំណង​អាក្រក់​ ព្យាយាម​តាម​បំផ្លាញសេចក្តីសុខ​របស់​នាងទៅវិញ​។ ​ប៉ុន្តែ​យ៉ាងណាមិញ​នាង​ក៏​មិន​ទុក​ឲ្យ​ឱកាស​នេះកន្លងផុតទៅ​យូ​រនោះទេ​ គឺ​នាង​បានចេញមុខ​ពន្លះ​យ៉ាង​ចាស់ដៃ​។

​តារា​ស្រី គង់ សូ​នី​តា បាន​និយាយថា មនុស្ស​យើង​មានជីវិត​ខុសគ្នា​ អញ្ចឹង​អ្នកឯង​មិនបាន​នៅក្នុងខ្លួនគេ​ ឬក៏​នៅ​ហេតុការណ៍​ដែល​គេ​បាន​ជួប​ ហើយ​មើល​ ឬស្តាប់​ត្រឹម​អ្វី​ដែលអ្នកឯង​មិនបានដឹង​ការពិត​យកមក​ជេរ​គេ​ទាំង​អ្នកឯង​មិនដឹង​ច្បាស់។​ ចឹ​ង​ទេ​ត្រូវ​ចាំ​លាង​ខ្លួនឯង​ឱ្យ​ជ្រះ​សិនទៅមុន​អ្នកឯង​មក​ចង់​លាង​អ្នកដទៃ ។

​តារា​ស្រី​រូប​ស្រស់ គង់ សូ​នី​តា បាន​បន្តថា ​ខ្ញុំ​និយាយ​ពាក្យ​នេះ​អ្នក​គួរ​យល់​ហើយ អ្នកឯង​ជឿ​អត់ថាមួយជីវិត​អ្នកឯង​មិន​ដែលធ្វើ​ខុស ​ឬ ​មានរឿង​ដែលអ្នកឯង​ទុក​ក្នុង​ខ្លួន​សម្រាប់​លាក់​កំហុសខ្លួនឯង​ដែល​អ្នកផ្សេង​គេ​មិនដឹង​ពី​ទង្វើ​អាក្រក់​របស់​​អ្នកឯង​នោះ​។ ​មុន​ក្រោយ​ស្លាប់​ដូចគ្នា​ ចុះហេតុ​អី​ជីវិត​អ្នក​ចង់​សុខ​ ចុះ​ជីវិត​គេ​ហេតុ​អី​មិន​ចង់​សុខ​នៅ​ប្រកាច់​ចងពៀរ​ជីវិត​គេ​ធ្វើ​អី។

​បន្ថែម​ពីលើ​នេះ ​អ្នក​មេម៉ាយ​ចាយរាង គង់ សូ​នី​តា បានបញ្ជាក់​ទៀតថា​ មុន​ប្រើ​មាត់​អ្នកឯង​មក​ជេ​រគេសុំ​យក​ខួរ​​អ្នកឯង​ទៅ​គិត​ផង ​កុំ​រៀន​បាន​ខ្ពស់​តែ​ប្រើស​ម្តី​អន់​ជាង​មនុស្ស​មិនបាន​រៀន​ ចឹ​ង​បាន​ថាតែៗ​ៗ​ស្ករៗ​ៗ​។​ ថ្វីត្បិតតែ​យ៉ាងនេះ​ក៏ពិតមែន​ នាង​ពុំបាន​បញ្ជាក់​ ឬ​ ទម្លាយ​ឈ្មោះ​បុគ្គល​ដែល​ធ្វើឲ្យ​ខ្លួន​ខឹង​ខ្លាំង​បែបនេះ​ឡើយ ​ខណៈ​មាន​អ្នកគាំទ្រ​មួយចំនួន​ក៏បាន​ចោទ​ជា​សំនួរ​ផង​នោះ​៕

Loading...