គង់ សំរេច ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ ស្រុកស្រែ​អំបិល ខេត្តកោះកុងធុំក្លិនមិន​ស្រួល

ខេត្តកោះកុង៖ ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ ស្រុកស្រែ​អំបិល ខេត្តកោះកុង លោក គង់ សំរេច ត្រូវបាន​ពលរដ្ឋ​បង្ហើប​ថា បាន​លេច​ធ្លាយ​រឿង​ពុំ​សូវ​ស្រួល​ហើយ ដោយ​មន្ត្រី​គយ​រូបនេះ អនុវត្ត​ខុសពី​តួនាទី​របស់ខ្លួន ដោយ​លួច​ព្រលែង​រថយន្ត​ដឹកទំនិញ​ធន​ធំ​គ្មាន​បង់ពន្ធ ជា​ថ្នូរ​នឹង​លុយ​ក្រោម​តុ​យ៉ាងច្រើន។

បើ​យោង​តាមរយៈ ប្រភព​ច្បាស់ការ​មួយ បាន​បញ្ជាក់ថា មាន​សា​ឡង់​ដឹកទំនិញ ជាច្រើន​ប្រភេទ រួមមាន ទំនិញ​ស៉ី​ម៉​ង់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច ស្រា​បៀរ គ្រឿង​ម៉ាស៊ីន(ជជុស) គ្រឿងទេស​ជាច្រើន​ប្រភេទ ដែល​ដឹក​ចេញពី​ប្រទេស​ថៃ​មួយចំនួន ត្រូវបាន​គេ​នាំចូល​និង​ផ្ទេរ​ដាក់​ឡើងលើ​រថយន្ត ត្រង់ចំណុច​កំពង់ផែ​ស្រែអំបិល​ថ្មី ដោយ​គ្មាន​ការត្រួតពិនិត្យ និង​បង់ពន្ធ​អោយបាន​ត្រឹមត្រូវ​ឡើយ។

បើតាម​ប្រភព​ដដែល​បាន​លួច​បង្ហើប​ថា កាលពី​ប្រហែល​ជាង១ខែ​មុននេះ ក្រុមអធិការកិច្ច​បាន​ចុះ​អង្កេត តំបន់​ប្រមូល​ពន្ធ​ស្រុកស្រែ​អំបិល រកឃើញថា មាន​រថយន្ដ​ដឹកទំនិញ​ចេញ តាម​ផែ​នេះ​ចំនួន​ជាង៥០គ្រឿង តែមាន​ចុះបញ្ជី និង​បង់ពន្ធ​ត្រឹមត្រូវ​ចូល​រដ្ឋ មាន​ត្រឹមតែ២៥គ្រឿង​តែប៉ុណ្ណោះ ចំនែកឯ​ប៉ុន្មាន​គ្រឿង​ទៀត​ជាពិសេស​គឺ​ពេលយប់ ត្រូវបាន​មន្ត្រី​គយ​ចំណុច​ខាងលើ​ព្រលែង​ចេញ​ដោយ​រាប់​ក្បាល​ឡាន​យកលុយ​ក្រោម​តុ​តែប៉ុណ្ណោះ ឬ​ប្រើ​យុទ្ធសាស្ត្រ​បន្លំ​តួរ​លេខ​ទំនិញ​តែម្តង ដោយ​ចំនួន​ទំនិញ​ច្រើន តែ​តួរ​លេខ​ចំណូល​បាន​តិចតួច ដែល​ធ្វើអោយ​ការប្រមូល​ពន្ធ​មិនមាន​តុល្យភាព​តាម​ទំនិញ​ជាក់ស្តែង និង​បាត់បង់​ចំណូល​រដ្ឋ​ដោយ​មិនដឹង​ខ្លួន។

លោក គង់ សំរេច ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​ស្រែអំបិល ​ពុំ​អាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ​ជុំវិញ​ករណី​ខាងលើនេះ ៕

Loading...