គណបក្សប្រឆាំងនៅម៉ាឡេស៊ីទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោត

ការបោះឆ្នោតសរុបដែលធ្វើឡើងដោយគណៈកម្មាធិការបោះឆ្នោតម៉ាឡេស៊ីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានបង្ហាញថា សម្ព័ន្ធមិត្តគណបក្សប្រឆាំង Pakatan Harapan (PH) ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Mahathir Mohamad ទទួលបានសម្លេងភាគច្រើនបំផុត គឺ113 អាសនៈ ក្នុងចំណោម អាសនៈ222 នៃកៅអីក្នុងសភាជាន់ទាប និងជាសំឡេងគ្រប់គ្រាន់សម្រាប់ឱ្យបង្កើតរដ្ឋាភិបាលសហព័ន្ធ ។

ទន្ទឹមនឹងនេះ, អាសនៈរក្សាបានដោយសម្ព័ន្ធភាព Barisan Nasional ពហុពូជសាសន៍ ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលជាង 6 ទសវត្សរ៍បានធ្លាក់ចុះពី 133 អាសនៈមកនៅត្រឹម៧៩អាសនៈវិញ ។

លទ្ធផលនេះ ក្លាយជាការវិលត្រឡប់មកវិញរបស់អ្នកនយោបាយជើងចាស់ខ្លាំងពូកែ លោក Mahathir ដែលធ្លាប់បានគ្រប់គ្រងរដ្ឋាភិបាលម៉ាឡេស៊ីពីឆ្នាំ 1981 ដល់ឆ្នាំ 2003នោះ ។

កើតនៅក្នុងភូមិតូចមួយ ក្បែរព្រំដែនថៃ លោក Mahathir ត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំប្រទេសម៉ាឡេស៊ីដែលកំពុងញាំញីដោយទឹកជំនន់នោះ ឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ី ។

ក្នុងអាយុ 92 ឆ្នាំ លោក Mahathirនឹងក្លាយជាមេដឹកនាំចាស់ជាងគេបង្អស់របស់ពិភពលោក ប្រសិនបើលកស្បថចូលកាន់តំណែង ដែលអាចប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ។ ប៉ុន្តែទោះបីយ៉ាងណា លោក Mahathir បានសន្យាប្រគល់ ភាពជានាយករដ្ឋមន្ត្រីទៅឲ្យ លោក Anwar Ibrahim ដែលជាអតីតឧបនាយករដ្ឋមន្ត្រីដែលជាប់ពន្ធនាគារពីបទចោទប្រកាន់រឿងអាស្រូវផ្លូវភេទ ហើយគ្រោងនឹងដោះលែងនៅក្នុងខែមិថុនានេះ ។

ជ័យជម្នះសម្រាប់គណបក្សប្រឆាំងពេលនេះបានបញ្ចប់ការគ្រប់គ្រងរបស់លោក Najib Razak ដែលអតីតជាកងការពារម្នាក់ឲ្យលោក Mahathir ។ លោកបានធ្លាក់ចុះប្រជាប្រិយភាពបន្ទាប់ពីធ្លាយរឿងអាស្រូវពាក់ព័ន្ធមូលនិធិគម្រោងអភិវឌ្ឍន៏ជាតិ។ លោក Najib បានបដិសេធថា មិនបានធ្វើអ្វីខុសនោះទេ។

នៅក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍, លោក Mahathir បានថ្លែងថា លោកគ្មានគំនិតចង់សងសឹកទេ ផ្ទុយទៅវិញ លោកកំពុង “ស្វែងរកការស្តារនីតិរដ្ឋឡើងវិញ” ។

លោក Najib មិនទាន់បានប្រកាសអំពីលទ្ធផលនៃការបោះឆ្នោតនៅឡើយទេ ។

ការស្ទង់មតិមុនការបោះឆ្នោតបានព្យាករណ៍ថា គណបក្សស្តាំនិយមម៉ាឡេស៊ី BN នឹងពង្រីកអំណាចរបស់ខ្លួន ។

ផ្លូវដើរនយោបាយរបស់គណបក្ស BN បានធ្លាក់ប្រជាប្រិយភាពដោយសាររលកយក្សស៊ូណាមិនៅម៉ាឡេស៊ី ។ នេះបើតាមការលើកឡើងរបស់កាសែត Malaysiakini ដែលសំដៅដល់អ្នកគាំទ្រស្នូលរបស់គណបក្ស BN ត្រឡប់ទៅគាំទ្រគណបក្ស PH វិញ។ អ្នកបោះឆ្នោតស្នូលទាំងនេះអាចរួមបញ្ចូលផងដែរ ប្រជាជនម៉ាឡេស៊ីនៅតំបន់ជនបទ ដែលពឹងផ្អែកលើការឧបត្ថម្ភធនយូរអង្វែង និងគោលនយោបាយអំណោយផល ដែលបានផ្តល់ជូនដោយគណបក្ស BN។

គណបក្ស PH ក៏បានទទួលបានប្រាំអាសនៈនៃសភានីតិប្បញ្ញត្តិក្នុងចំណោម 12អាសនៈ ដោយបានបំបែកអាសនៈជាប្រពៃណីរបស់គណបក្ស BN ដូចជានៅរដ្ឋ Johor និងរដ្ឋ Kedah ជាដើម ។ ក្រុមជើងខ្លាំង និងប្រធានគណៈរដ្ឋមន្ត្រីរបស់គណបក្ស BN បានបរាជ័យមិនទទួលបានអាសនៈសភារបស់ខ្លួន ។

ប្រសិនបើគណបក្សប្រឆាំងបង្កើតរដ្ឋាភិបាលមួយនោះ គេបានរំពឹងថា គោលនយោបាយជាច្រើនដែលដាក់បញ្ចូលក្រោមរដ្ឋាភិបាលគណបក្ស BNនោះ នឹងត្រូវដកហូត ក្នុងនោះរួមមានព័ន្ធសេវាកម្ម និងទំនិញដែលមិនមានប្រជាប្រិយ 6ភាគរយ ។ លោក Mahathir បានសន្យាថា នឹងផ្តល់ការឧបត្ថម្ភធនប្រេង និងលុបបំបាត់បំណុលរបស់កសិករដែលដាំដូង ៕

 

Loading...