គណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល

(ភ្នំពេញ) ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈជា អនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ អនុប្រធាន គណបក្សប្រជាជនកម្ពុជា ដែលអង្គភាពសារព័ត៌មាន ។

ការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមុនការតែងតាំងនេះ លោកមានតួនាទីជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាសមាជិកគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលផងដែរ។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការ កាលពីទី១៣ ខែមិថុនា ឆ្នាំ២០២០។ ការតែងតាំងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវជននានា នៅក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ៕

Loading...