គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត រយៈពេល ៣​ថ្ងៃ ចាប់ពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ​នេះ

ភ្នំពេញ​៖ ដូច​ការគ្រោងទុក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល លើក​ទី​៤១ រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​។ សន្និបាត​នេះ បាន​ប្រារព្ធ​ឡើង នៅ​កោះ​ពេជ្រ ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​ហេង​សំរិន ប្រធានកិត្តិយស ព្រមទាំង​អនុប្រធាន និង​ថ្នាក់ដឹកនាំ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​ក​ណ្តា​ល សរុប​ប្រមាណ ១០០០ រូប​។​

​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​សន្និបាត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិភាក្សា​អំពី​កិច្ចការ​ទាំងឡាយ ដែល​ខ្លួន​ត្រូវធ្វើ​ចំពោះមុខ​ការជឿទុកចិត្ត​របស់​ប្រជាជន​កម្ពុជា ធ្វើ​យ៉ាងម៉េច នាំ​ប្រទេស​របស់​យើង ពី​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

​សូម​រម្លឹកថា មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១៩-២១ ខែមករា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​បញ្ចូល​សមា​ជិ​ក​ថ្មី​នៃ​គណៈកម្មាធិការ​កណ្តាល ចំនួន ៣៤២​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើនឡើង ៨៦៥​រូប​៕​

Loading...