គណះកម្មការចម្រុះ ចុះត្រូតពិនិត្យឃ្លាំងលោកឧញ៉ាទ្រីភាព

ខេត្តស្ទឹងត្រែង៖ នៅព្រឹកមិញនេះកម្លាំងចម្រុះ នៃគណះកម្មការជាតិបង្រាបបទល្មើសព្រៃឈើ បានចុះទៅពិនិត្យឈើក្នុងឃ្លាំងលោកឧញ៉ាទ្រីភាពមួយកន្លែង ដែលស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមានការចូលរួមដោយគណកម្មការថ្នាក់ជាតិរួមមានលោករវសេនីយ៏ទោ ហ៊ុន សុគន់ធារាវី អាវុធហត្ថលើផ្ទៃប្រទេស លោកវរះសេនីយ៏ត្រី អ៊ុំ សីហា អនុប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសូង លោក តែន ផាន មេព្រៃថ្នាក់កណ្តាល រួមជាមួយនិងកម្លាំងសមត្ថកិច្ចខេត្តជាច្រើនទៀតផងដែរ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះផ្ទៀងផ្ទាត់ជាថ្មីម្តងទៀតនេះ ក្នុងគោលបំណងដើម្បីរកចំនួនឈើពិតប្រាកដនៅក្នុងឃ្លាំង ថាតើមានចំនួនត្រឹមត្រូវ ដូចពេលមុនឫយ៉ាងណាជាលទ្ធផលនៅពុំទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ ព្រោះពុំទាន់ផ្ទៀងផ្ទាត់រួចរួល
ឈើនៅក្នុងឃ្លាំងនេះភាគច្រើនជាប្រភេទឈើប្រណីតធ្នង់ ដែលមានមុខកាត់ចាប់ពី១៥x១៥ ឡើងទៅនិងប្រវែង២ម៉ែត្រ ដែលបានរៀបចំទុកបានយ៉ាងល្អរួចជាស្រេច។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមហ៊ុនលោកឧញ៉ាទ្រីភាពមានអាជ្ញាប័ន សំរាប់ប្រមូលទិញឈើពីកន្លែងមេព្រៃ ដែលបានប្រមូលចាប់ពីបទល្មើសផ្សេងៗ មិនមែនមានអាជ្ញាប័នទៅកាប់ព្រៃឈើរស់ចេញពីព្រៃនោះទេ ប៉ុន្តែរយះពេលកន្លងមក មេការរបស់ក្រុមហ៊ុននេះបានធ្វើផ្ទុយពីគោលការរបស់ក្រុមហ៊ុន បានទំលាក់លុយទៅអោយប្រជាពលរដ្ឋទៅកាប់ឈើពេញព្រៃ ជាពិសេសកាប់ចេញពីតំបន់សួនឧទ្យានជាតិវីរះជ័យ ដែលជាព្រៃសំខាន់ចុងក្រោយបំផុតសំរាប់សត្វព្រៃរស់នៅ៕

02_13_2016_05_44_29j

Loading...

Leave a Reply

Your email address will not be published. Required fields are marked *