គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ភូមិចំនួន៤០ក្នុងខេត្តកំពតទទួលរងជំននលិចដោយ់ទឹកភ្លៀង

ខេត្តកំពត៖ តាមរបាយការណ៍ របគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ស្តីពី ស្ថានភាពអាកាសធាតុនៅខេត្តកំពត ភ្លៀងបានបន្តធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បានបង្កឲ្យមានទឹកជំនន់លិចភូមិចំនួន៤០នៃ ឃុំ/សង្គាត់ ក្នុងក្រុងកំពត ស្រុកទឹកឈូ និងស្រុកឈូក។

គ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពត គិតត្រឹមថ្ងៃទី១៧-១៩ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ ចេញដោយរដ្ឋបានខេត្តកំពត កាលពីថ្ងៃទី១៩ ខែកក្កដា ម្សិលមិញ បានលើកឡើងថា ស្ថានភាពអាកាសធាតុនៅខេត្តកំពត ភ្លៀងបានបន្តធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បានបង្កឲ្យមានទឹកជំនន់លិចភូមិ ឃុំ/សង្គាត់ ក្នុងក្រុងកំពត ស្រុកទឹកឈូ និងស្រុកឈូកបណ្តាលឲ្យប៉ះពាល់ភូមិចំនួន៤០ នៃឃុំ/សង្កាត់ ចំនួន២១ វត្តអារាមចំនួន២ សាលារៀនចំនួន ០៧ខ្នង សារ៉ាវចំនួន៦ ផ្លូវចំនួន៤៥ខ្សែ លូ១៨កន្លែង ស្ពានពីកន្លែង ផ្ទះប្រជាពលរដ្ឋ ចំនួន ២.៦៧៤ខ្នង ដីស្រែចំនួន ៧៩៧,៥ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ៦៥០ហិកតា។

នៅក្នុងរបាយការដដែលនោះបានបញ្ជាក់ថា ក្រុងកំពតមានផ្ទះរង់ផលប៉ះពាល់សរុបចំនួន ១.៤៣៣ខ្នង ក្នុងភូមិចំនួន ១៥ នៃ៥សង្កាត់ ប៉ុន្តែមិនខូចខាត់ទេ។ ផ្លូវចំនួន២៤ខ្សែលិចទឹក ស្ពានឈើ១ខូចខាត់ទាំងស្រុង សាលារៀនបីលិចទឹកតិចៗ ដំណាំស្រូវ ៤៥ហិកតា ។ ស្រុកទឹកឈូ ប៉ះពាល់១៤ភូមិនៃ ឃុំចំនួន៦ វត្តចំនួន២ សាលារៀន៤ខ្នង សារ៉ាវចំនួន៦ ផ្លូវចំនួន ១៧ខ្សែ ដីស្រែចំនួន ២៧៥,៥ហិកតា ដំណាំរួមផ្សំចំនួន ៦៥០ហិកតា ផ្ទះពលរដ្ឋចំនួន ១.១៦១ខ្នង ក្នុងនោះឃុំកំពង់គ្រែង៥ភូមិ ឃុំម៉ាក់ប្រាង្គពីរភូមិ ឃុំព្រៃឃ្មុំ ១ភូមិ ឃុំត្រពាំងធំ៣ភូមិ ឃុំត្រពាំងសង្កែ២ភូមិ ឃុំស្ទឹងកែវមួយភូមិ។

ស្រុកឈូក ទឹកជំនន់បង្កឲ្យប៉ះពាល់១៣ភូមិ នៃឃុំចំនួន៣ ផ្លូវចំនួន៤ខ្សែ លូ១៨កន្លែង ស្ពាន១កន្លែង ផ្ទះប្រជាពលរដ្ឋចំនួន ៦២ខ្នង ដីស្រែចំនួន ៤៤៤ហិកតា ក្នុងនោះ ឃុំតាកែនលិច៣ភូមិ ឃុំត្រពាំងភ្លាំងលិក៦ភូមិ និងឃុំតេជោអភិវឌ្ឍន៍ លិច៤ភូមិ។ស្រុកកំពង់ត្រាចប៉ះពាល់ភូមិចំនួន៨ ឃុំចំនួន០៧ ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង។

របាយការណ៍បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះលោក ជាវ តាយ អភិបាលខេត្តនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធីការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គរភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានសហការ ចុះអន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋបានទាន់ពេលវេលាមិនបណ្តាល់ឲ្យបាត់បង់អាយុជីវិតមនុស្សនិងសត្វឡើយ និងបានកាយបង្ហូរផ្លូវទឹក ដើម្បីបញ្ចៀសនូវការខូចខាត។

នៅក្នុងឱកាសនៃការចុះពិនិត្យស្វែងយល់ពីស្ថានភាពជំនន់ទឹកភ្លៀងនេះ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ទឹកជំនន់នៅក្នុងក្រុងកំពតនិងស្រុកទឹកឈូនេះ គឺដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះគឺ មិនមែនដោយសារការបើកទំនប់វារីអគ្គីសនីនោះទេគឺគេបើកតាមលក្ខណៈបច្ចេកទេសច្បាស់លាស់ ហើយក៏មិនបង្កការប៉ះពាល់ធ្ងន់ធ្ងរដែរ ដែលសភាពការណ៍ត្រូវបានអាជ្ញធរបានខិតខំចាត់ចែងបានទាន់ពេលវេលានិងត្រៀមបង្កាបន្តថែមទៀតចំពោះសភាភាពកាណ៍ផងដែរ។ចំពោះការងារបង្កា និងជួយសង្គ្រោះនេះ លោកអភិបាលខេត្ត ក៏បានកោតសរសើរនិងផ្ដាំផ្ញើដល់អាជ្ញាធរកងកម្លាំងសមត្ថកិច្ចអោយបង្កើនកិច្ចសហការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ពិសេសត្រូវតាមដានស្ថានភាពទឹក បើមាន ការប្រែប្រួល មិនប្រក្រតី ណាមួយ កើតឡើង ត្រូវប្រញាប់ជំលាសបញ្ជូនប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពនិងរាយការណ៍ដល់ថ្នាក់លើដើម្បីដាក់ជាវិធានការណ៍ជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋអោយអសពី់លទ្ធភាពមិនត្រូវទុកចោលពួកគាត់ឡើយ ៕

Loading...