គណៈកម្មការចម្រុះខេត្តបាត់ដំបងចុះដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋ២៦គ្រួសារពីអាជីវកម្មបំផ្ទុះថ្មភ្នំដូនមាយ

ខេត្តបាត់ដំបង៖ គណៈកម្មការចម្រុះខេត្តបាត់ដំបង បានចុះទៅត្រួតពិនិត្យ និងដោះស្រាយជូនដល់ពលរដ្ឋចំនួន២៦គ្រួសារ ពីបញ្ហារងផលប៉ះពាល់ នៃការធ្វើអាជីវកម្មបំផ្ទុះថ្មភ្នំដូនមាយ ពីសំណាក់ក្រុមហ៊ុនចិន ស៊ីម៉ង់ត៍ បាត់ដំបង ក្រោយពីមានការតវ៉ាមួយថ្ងៃនៅខាងមុខសាលាខេត្តបាត់ដំបង របស់ពលរដ្ឋ២៦គ្រួសារ សុំទៅអភិបាលខេត្តបាត់ដំបង ជួយអន្តរាគមន៍ដោះស្រាយគោលនយោបាយតម្លៃដីសមរម្យ ជូនពួកគាត់ដែលប្រឈមដកហូតដីអាស្រ័យផលរបស់ពួកគាត់ នៅចំរ៉ាក់ភ្នំដូនមាយ និងឱ្យជួយដោះស្រាយការបំផ្ទុះថ្មភ្នំបង្កភាពភ័យខ្លាចដល់ពលរដ្ឋនោះ ។

គណៈកម្មាការចម្រុះខេត្តបានចុះទៅកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភ្នំដូន មាយដែលជាទីតាំងកំពុធ្វើអាជីវកម្មថ្មភ្នំសម្រាប់ធ្វើស៊ីម៉ង់ត៍របស់ក្រុមហ៊ុនចិន ស្ថិត ក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌលខេត្តបាត់ដំបង។គណៈកម្មាការចម្រុះខេត្តដឹកនាំដោយលោក សើ សាម៉េត អភិបាលស្រុករតនមណ្ឌល គឺបានទៅជួបជជែកជាមួយពលរដ្ឋដែលរងផលប៉ះពាល់ទាំង២៦គ្រួសារឱ្យពួកគាត់ទៅចង្អុលបង្ហាញដីដែលគាត់បានអះអាងថាបាននិងកំពុងធ្វើអាស្រ័យផលជាច្រើនឆ្នាំមកហើយ បន្ទាប់មកត្រូវបានរារាំងនៅពេលមានការធ្វើអាជីវកម្មបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុនចិន ពលរដ្ឋសុំការដោះស្រាយក្នុង១ហិកតា៥ពាន់ដូល្លារនោះ ។

ទាក់ទិន ការចុះទៅត្រួតពិនិត្យនិងដោះស្រាយដីផលប៉ះពាល់របស់ពលរដ្ឋ២៦គ្រួសារ លោក សើ សាម៉េត អភិបាលស្រុក រតនមណ្ឌល ប្រាប់ឱ្យដឹងថា ក្រុមការងារគណៈកម្មាការចម្រុះ ចុះមកពិនិត្យថ្ងៃនេះគឺដើម្បីយកសំណូមពររបសពលរដ្ឋទាំងនោះទៅរាយការណ៍ជូនដល់ក្រុមហ៊ុននិងអាជ្ញាធរខេត្តដើម្បីពិនិត្យដោះស្រាយបញ្ហានេះ ។

ប្រភពប្រាប់ឱ្យដឹងទៀតថា ពលរដ្ឋទាំង២៦គ្រួសារពួកគាត់ទៅធ្វើចំការលើដីភ្នំរបស់រដ្ឋដែលការបញ្ជាក់ពីសិទ្ធិកាន់កាប់ដីជាផ្លូវការនោះទេ ។ លោកមិនដឹងច្បាស់ថា តើអាជ្ញាធរខេត្តនិងក្រុមហ៊ុនត្រូវដោះស្រាយជូនពួកគាត់ដោយរបៀបណាទេ ទុកអាជ្ញាធរខេត្ត និងក្រុមហ៊ុនជាអ្នកសម្រេចដោះស្រាយ ។

ប្រភពបន្តថា ការចុះពិនិត្យរបស់គណៈកម្មាការចម្រុះខេត្តក៏បានធ្វើការវាស់វែងកំណត់ព្រំប្រទល់រវាងដីរដ្ឋនិងដីឯកជនចាប់ពីជើងភ្នំមានប្រវែង៤០ម៉ែត្រ ៕ ពាយព្យ

IMG_2881

IMG_2877

IMG_2876

IMG_2870

Loading...

Leave a Reply

Your email address will not be published. Required fields are marked *