គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ប្រជាជនជិត២០ម៉ឺននាក់រងផងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង, ស្លាប់១៣នាក់

ភ្នំពេញ៖ គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានរាជធានី-ខេត្តចំនួន១៩ បានរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនសរុបជិត២០ម៉ឺននាក់ ក្នុងនោះស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់)។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

ក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា ប៉ះពាល់១៩រាជធានី-ខេត្ត ស្មើ៦៩ក្រុង/ស្រុក/ខណ្ឌ ២៥៨ឃុំ/សង្កាត់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ៖

* ប៉ះពាល់ប្រជាជនប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់
* ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់
* ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់)
* ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង
* ផ្ទះខូចខាត ៥០ខ្នង
* សាលារៀនលិចទឹក ៤២៥កន្លែង
* ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា
* ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,៣០១ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២០២ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីឡូម៉ែត្រ និង៣១ខ្សែ
* ស្ពានលិចទឹកប្រមាណ ២៤កន្លែង
* ទំនប់ប៉ះពាល់ប្រមាណ ២១.៦គីឡូក្រាម
* ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ៣៥២.៤ គីឡូម៉ែត្រ៕

Loading...