គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារផ្ដល់អំណោយមនុស្សធម៌ជូនជនរងគ្រោះដោយទឹកជំនន់៩គ្រួសារ

ខេត្តព្រះវិហារ៖ សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ រួមជាមួយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ ចំនួន៩ គ្រួសារ(ជនពិការ ២ គ្រួសារ ចាស់ជរា២ គ្រួសារ ស្រ្តីម៉េម៉ាយខ្វះខាត ១ គ្រួសារ គ្រួសារមានជីវភាពខ្វះខាតមានកូនច្រើន៤ គ្រួសារ)នៅភូមិដំណាក់ និងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិ ការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាក បាទក្រហមកម្ពុជា។ ឯកឧត្តមក៏បានផ្តាំផ្ញើសូមអោយបងប្អូនថែរក្សាសុខភាព ត្រូវហូបទឹកស្អាត ជានិច្ច ពិសេសមានការប្រុង ប្រយ័ត្នក្នុងពេលទឹកឡើង ការពារកូនតូចៗ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គីឡូ មី១ កេស ត្រីខ១ យួរ ទឹកស៊ីអីវ១ យួរ តង់ ១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកាមួយ ចំនួន៕

 

Loading...