គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ជូនដំណឹង​ស្តីពី​ការបាញ់​កាំជ្រួច​ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ

ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​នៅថ្ងៃនេះ​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​អុជ​កាំជ្រួច អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន ព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ១៤ ឧសភា ខាងមុខនេះ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​០៣ ខែឧសភា នេះ​បានឱ្យដឹងថា​ក្នុងឱកាស​រៀបចំ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​គម្រប់​ព្រះជន្ម ៦៨ យាង​ចូល ៦៩ ព្រះវស្សា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​- អន្តរជាតិ​នឹងមាន​ការចាត់តាំង​អុជ​កាំជ្រួច​នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩៖០០​នាទី​យប់​នៅ​ទន្លេចតុមុខ​មុខ​ព្រះបរមរាជវាំង​៕​

Loading...