គណៈស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបន្ថែមទៀតដើម្បីចុះពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖គណៈស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ថែមទៀតដើម្បីចុះទៅពង្រឹងកម្លាំងឈរជើងតាមគោលដៅសំខាន់ៗនានាក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញចេញប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ឱ្យបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំ ទៅធ្វើបុណ្យតាមវត្តអារាមនិងធ្វើដំណើរកម្សាន្តនៅទីរមណីយដ្ឋាននានាឱ្យទទួលបានសេចក្តីសុខក្សេមក្សាន្តនិងសប្បាយរីករាយនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។កិច្ចប្រជុំគណៈស្នងការនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់បង្ការទប់ស្កាត់អំពើលួចឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងវិធានការដោះស្រាយសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងកម្លាំងអន្តរាគមន៍ពិសេសក៏បានប្រមូលផ្តុំនិងទទួលផែនការហើយជាស្រេចដើម្បីចេញប្រតិបត្តិការដោះស្រាយសភាពការណ៍ទៅ។គ្រាដែលថ្មីៗនេះគេមើលឃើញថាកម្លាំងនគរបាលរាជធានីភ្នំពេញ ទើបបានចេញប្រតិបត្តិការបង្រ្កាបបាននូវមុខសញ្ញាជនល្មើស០៧នាក់គាស់ទ្វាររថយន្តលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ០៥លើក។មិនតែប៉ុណ្ណោះរបាយការណ៍បង្ហាញឱ្យដឹងទៀតថារយៈពេល០៧ថ្ងៃចុងក្រោយនេះកម្លាំងនគរបាលបានចេញបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសលួចចំនួន០៥ករណី ឃាត់ខ្លួនជនសង្ស័យ០៦នាក់,បទល្មើសឆក់បង្រ្កាបាន០៤ករណីឃាត់ខ្លួនជនសង្ស័យ០៧នាក់និងបង្រ្កាបបទល្មើសឧក្រិដ្ឋ០១ករណីឃាត់ខ្លួនជនសង្ស័យ០៤នាក់និងក៏បានបង្រ្កាបក្មេងទំនើងបង្កអសន្តិសុខសង្គមចំនួន១៦ករណីឃាត់ខ្លួនមនុស្សប្រុសស្រី៤១នាក់ក្នុងនោះក្មេងទំនើងខ្លះបានអប់រំនិងមួយចំនួនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

កិច្ចប្រជុំគណៈស្នងការនេះផងដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោកលោកស្រីស្នងការរងដែលទទួលខុសត្រូវពង្រឹងដឹកនាំបញ្ជាកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវត្រួតពិនិត្យកម្លាំងឱ្យមានមុខជាប្រចាំ ការពារសន្តិសុខនៅតាមគោលដៅនិងកម្លាំងចេញអន្តរាគមន៍ ។ប្រើប្រាស់កម្លាំងល្បាតអន្តរាគមន៍ កម្លាំងនគរបាលចរាចរណ៍សហការ កម្លាំងប៉ុស្ថិ៍រដ្ឋបាលចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងដាក់កម្លាំងការពារគ្រប់វត្តអារាមនិងរមណីយដ្ឋានកម្សាន្តផ្សេងទៀតដោយធានាឱ្យបានសុខសុវត្ថិភាពល្អ។ការចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមគោលដៅជាមួយនឹងការលើកទឹកចិត្តផ្តល់ជូននូវថវិកានិងសម្ភារៈមួយចំនួនទៀតជូនដល់កងកម្លាំងដែលបំពេញភារកិច្ចការពារសន្តិសុខថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

សូមបញ្ជាក់ថានៅថ្ងៃដដែលនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញត្រួតពិនិត្យសំណង់គារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រោងកសាងកម្ពស់៩ជាន់ទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ។ សំណង់អគារនេះបច្ចុប្បន្នកសាងសម្រេចលទ្ធផល៥០ភាគរយចាក់ប្លង់សេដល់ជាន់ទី៩នោះហើយនិងកសាងឱ្យរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខនេះ៕

Loading...