គយនៅច្រកចាំយាមក្នុងខេត្តកោះកុងរងការចោទថាឃុបឃិតឲ្យឈ្មួញ រកសីុម៉ូតូ ខុសច្បាប់

ខេត្តកោះកុង៖ប្រជាពលជាច្រើននាក់បាននាំគ្នាធ្វើការរិះគន់ទៅលើក្រុមមន្ត្រីការិយាល័យគយនិងរដ្ឋាករចាំយាម ថាឃុបឃិតបើកដៃអោយក្រុមឈ្មួញនាំម៉ូតូគេចពន្ធរាប់ពាន់គ្រឿងចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិចាំយាមក្នុងមួយខែៗ ។

ប្រភពលើកឡើងថាក្រុមមន្ត្រីគយប្រចាំច្រកទ្វាអន្តរជាតិចាំយាមកាក់កបយ៉ាងខ្លាំងជាមួយក្រុមឈ្មួញដែលនាំទំនិញគេចពន្ធគ្រប់ប្រភេទចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាជាពិសេសទំនិញម៉ូតូអត់ពន្ធតែម្តង ។

ជាក់ស្តែងកាលពីថ្ងៃម៉ិញ វេលាម៉ោងប្រមាណជាង២រសៀល ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអ្នកសារព័ត៌មានមួយក្រុមបានចុះទៅផ្តិតយករូបភាព។ ជាក់ស្តែងនៅឃ្លាំងទំនិញចាំយាមស្រាប់តែឈ្មូញរកស៊ីម៉ូតូគេចពន្ធនោះបានប្រើសំដីប្រមាថមកលើអ្នកសារព័ត៍មានថា”អ្នកកាសែតដែលមកថតរូបមិនសុំការអនុញ្ញាតិពីម្ចាស់គេបែបនេះបានចេះតែបាត់ខ្លួន” រួមទាំងមានការរារាំងពីសំណាក់មន្ត្រីគយប្រចាំនៅទីនោះថែមទៀតផង។

មន្ត្រីគយនិយាយថា អ្នកសារព័ត៌មានយោងទៅលើអ្វីបានជាមកថតរូបនៅទីនេះតើមានសុំការអនុញ្ញាតិដែរឬទេព្រោះឃ្លាំងនេះជាទំនិញរបស់គយមានសិទ្ធិហាមមិនអោយថតរូបនោះទេដែលជាហេតុធ្វើអោយក្រុមអ្នកសារព័ត៌មានមានការងឿងឆ្ងល់យ៉ាងខ្លាំងថាតើទំនិញគយទាំងនោះមានការឃុបឃិតជាមួយឈ្មួញរត់ពន្ធខុសច្បាប់ឬថាគយមានសិទ្ធរត់ពន្ធទំនិញខុសច្បាប់បានជាមានឃ្លាំងសំរាប់ដាក់ទំនិញរបស់គយបែបនេះ ។

ប្រសិនបើទំនិញទាំងនេះមិនបានបង់វិញវាជារឿងមួយដែលចំណេញទៅដល់ក្រុមឈ្មួញជាខ្លាំងហើយបើមានការបង់ពន្ធត្រឹមត្រូវវាជារឿងមួយដែលចំណេញទៅដល់ចំណូលពន្ធរដ្ឋមិនមែនអ្នកសារព័ត៌មានជាអ្នកចំណេញនោះទេ ។

ម៉ូតូដែលក្រុមឈ្មួញនាំចូលសុទ្ធតែម៉ូតូសេរីទំនើបដូចជា(MSX)និង(ZOOMER​-X). និងម៉ាកផ្សេងៗទៀតចំនួន3រថយន្តក្នុងមួយរថយន្តមានម៉ូតូប្រមាណ70គ្រឿង   ។

ហើយកន្លងមកក្រុមមន្ត្រីគយប្រចាំនៅទីនោះធ្លាប់បានគំរាមមិនអោយក្រុមអ្នកសារព័ត៌មានជាច្រើនថតនិងផ្តិតយករូបភាពនៅទីនោះទេតើក្នុងឃ្លាំងទំនិញចាំយាមនេះមានអាថ៌កំបាំងអ្វីខ្លះបានជាត្រូវការលាក់បាំងពីក្រុមប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានរបៀបនេះ ។

ជុំវិញករណីរិះគន់ខាងលើ មន្ត្រីស្នាក់ការច្រកទ្វាអន្តជាតិចាំយាមបានអោយដឹងតាមទូរស័ព្ទថាមន្រ្តីគយបានរាយការណ៌មកច្រកដែរថាមានម៉ូតូចេញតាមច្រកនេះតែការបង់ពន្ធគ្រប់ឬមិនគ្រប់នោះវាជាជំនាញរបស់គយនោះទេ   ។

ចំណែកឯមន្ត្រីគយនិងរដ្ឋាករដែលប្រចាំនៅឃ្លាំងទំនិញចាំយាមនោះបានថ្លែងអោយដឹងតាមទូរស័ព្ទថាទំនិញម៉ូតូទាំងនោះគឺឈ្មួញបានបង់ពន្ធ100ភាគរយតែដោយសារថ្ងៃនេះប្រព័ន្ធជាថ្ងៃចុងខែហេតុនេះហើយប្រព័ន្ធបង់ពន្ធនៅអគ្គនាយកដ្ឋានបានបិទនៅថ្ងៃស្អែកឬខានស្អែកប្រព័ន្ធនិងបើកឡើងវិញហើយបើសិនជាមិនមានវិក័យបត្របង់ពន្ធត្រឹមត្រូវទេនោះគឺរថយន្តនេះមិនអាចចេញបាននោះទេ  ។

ចំណែកឯលោក ថេង ម៉ុងហួន ប្រធានការិយាល័យគយនិងរដ្ឋាករចាំយាមវិញភ្នាក់ងារយើងពុំអាចសុំការបំភ្លឺបានទេក្នុងថ្ងៃនេះដោយសារទូរស័ព្ទរបស់លោកទូរសព្ទ័ចូលជាច្រើនលើកច្រើនសារតែពុំមានអ្នកលើក   ៕

30-09-201559291 59292 59293 59294 59295

Loading...

Leave a Reply

Your email address will not be published. Required fields are marked *