គយស្នាក់ការម៉ាឡៃរឹតបន្តឹងការនាំចូលទូរទស្សន៍ចាស់ៗពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ក្រោយមានការចុះផ្សាយពីបណ្តាញពត៌មានក្នុងស្រុកពីការហូរចូលទូរទស្សន៍ចាស់ៗ(អេតចាយ)តាមច្រកម៉ាឡៃដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញនោះទើបមន្ត្រីស្នាក់ការគយរដ្ឋាករច្រកទ្វារមួយនេះបានធ្វើការទប់ស្កាត់រឹតបន្តឹងមិនអោយមានការនាំចូលដូចមុនឡើយហើយចាប់បានប្រមាណជាង50 គ្រឿងយកមករក្សាទុកនៅស្នាក់ការ។

កន្លងមកមានបណ្តាញពត៌មានមួយចំនួន បានធ្វើការពី ភាពអសកម្មរបស់ មន្ត្រីគយ ម៉ាឡៃដែល មិនមានវិធានការទប់ស្កាត់ ហើយថែមបើកភ្លើងខៀវអោយមានការហូរចូលទូរទស្សន៍ចាស់ៗពីថៃតាមច្រករបៀងមកកម្ពុជាជាថ្នូរនឹងលាភសក្ការៈ។ ទូរទស្សន៍ចាស់ៗ(អេតចាយ)នេះត្រូវបានប្រភពអះអាងថាមានឈ្មួញយ៉ាងតិចបីនាក់ដែលកំពុងតែសកម្មក្នុងការប្រមូលទិញនៅប្រទេសថៃរួចយកមកនាំចូលតាមច្រកម៉ាឡៃនិងមានរថយន្តតូចធំ5 ទៅ7គ្រឿងរងចាំដឹកជញ្ជូនយកទៅលក់ចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យនិងបន្តទៅចែកចាយតាមបណ្តាខេត្តដទៃទៀត។

ជុំវិញការនាំចូលនេះដែរមានប្រជាពលរដ្ឋ ដែលយល់ដឹងពីផលប៉ះពាល់ដែលបង្កពីទូរទស្សន៍ចាស់ៗបានសម្តែងក្តីបារម្ភថាប្រទេសកម្ពុជាមិនមែនជាធុងសំរាមសំរាប់បរទេសនោះទេនិងក៏មិនត្រូវការបរទេសយកសំរាមមកចាកចោលនោះដែរ។ មួយវិញទៀតចំពោះទូរទស្សន៍ចាស់ៗនេះដែរគឺត្រូវច្បាប់ហាមឃាត់ដាច់ខាតព្រោះវាជាប្រភេទវិទ្យុសកម្មមួយដែលបំផ្លាញសុខភាពពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរទាំងមិនដឹងខ្លួន។

ទាក់ទិននិងការចេញផ្សាយរបស់បណ្តាញពត៌មាននេះបានធ្វើអោយលោក ចាប សាវ៉ាត ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វារម៉ាឡៃប្រតិកម្មយ៉ាងខ្លាំងរហូតចាត់វិធានការទប់ស្កាត់មិនអោយមានការនាំចូលបន្តទៀតនិងធ្វើការឃាត់ចាប់ចំពោះទូរទស្សន៍ដែលព្យាយាមលួចនាំចូលបានប្រមាណជាង50គ្រឿងយកមករក្សាទុកនិងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើដើម្បីយកស្នាដៃ។ លោក ចាប សាវ៉ាត បានប្រាប់អ្នកពត៌មានយើងតាមទូរស័ព្ទនារសៀលថ្ងៃទី21នេះថា ចាប់ពីថ្ងៃនេះទៅលោក នឹងធ្វើការបង្ក្រាបរាល់ការនាំចូលទូរទស្សន៍ចាស់នេះមិនអោយមានការនាំចូលទៀតទេ។

ប្រជាពលរដ្ឋបានសាទរនិងចំណាត់ការនេះតែពួកគាត់សំណូមពរអោយចំណាត់ការនេះមានតម្លាភាពកុំចាប់មួយព្រលែងមួយហើយធ្វើទូទៅលើទំនិញល្មើសច្បាប់ទាំងឡាយ៕

21-09-201558141 58143

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *