គយ​ចល័ត​ឈ្មោះ​ សិទ្ធ​ ចាប់​ឈើ​យក​លុយ​ ៣០​ម៉ឺន​ដុល្លារ​

​ខេត្ត​ត្បូងឃ្មុំ​៖​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ច្រក​ទន្លេ​ចាម​ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ លោក​គយ​ចល័ត​ ឈ្មោះ​ សិទ្ធ​ ដែល​គ្រប់គ្រង​ផ្លូវជាតិ​លេខ​ ១​ និង​លេខ​ ៧​ បាន​ជម្រិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ឈើ​យក​លុយ​បាន​ ៣០​ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​ឲ្យ​រកស៊ី​ថ្ងៃក្រោយ​ទៀត​។​ អ្វី​ដែល​លោក​គយ​ បាន​ធ្វើ​នោះ​ គឺ​លេស​ថា​ បង់ពន្ធ​ឈើ​នាំ​ចេញ​ ប៉ុន្តែ​គេ​ដឹង​ថា​ លុយ​នោះ​ គឺ​ទុក​ក្នុង​ហោប៉ៅ​ខ្លួនឯង​ទេ​។​

​មន្ត្រី​គយ​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ចំពោះ​ទឹក​លុយ​នេះ​ ព្រោះថា​ មិន​បាន​ចូល​ក្នុង​បញ្ជី​របស់​រដ្ឋ​ទេ​ ផ្ទុយ​ទៅ​វិញ​ លោក​ សិទ្ធ​ យក​លុយ​ ៣០​ម៉ឺន​ដុល្លារ​ ក្រោម​លេស​បង់ពន្ធ​ជូន​រដ្ឋ​ ប៉ុន្តែ​យក​ដាក់​ក្នុង​ហោប៉ៅ​ខ្លួន​ទៅ​វិញ​។​ តាម​ពិត​លោក​គ្មាន​សិទ្ធ​អ្វី​ទាំងអស់​ ក្នុង​ការ​ចាប់​ឈើ​ យក​លុយ​ដាក់​ក្នុង​ហោប៉ៅ​របស់​ខ្លួន​នោះ​។​

​គេ​បាន​ចោទសួរ​ថា​ តើ​គយ​មានច្បាប់​ឯណា​ បើ​ឈើ​ចេញ​តាម​ច្រករបៀង​ ហើយ​គ្មាន​អាជ្ញា​បណ្ណ​នោះ​?​ តើ​លុយ​ ៣០​ម៉ឺន​ដុល្លារ​ ជា​ថវិកា​របស់​ជាតិ​ឬ​?​ ករណី​នេះ​ គេ​មិនដឹង​ថា​ អគ្គនាយកដ្ឋាន​គយ​ ក៏​ដូច​ជា​ ក្រសួង​សេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ​បាន​ជ្រាប​ឬទេ​?​

​គួរ​បញ្ជាក់​ថា​ ការ​បង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​ធំ​ ឬ​ បទល្មើស​នៅ​តាម​ច្រករបៀង​ចាំបាច់​ត្រូវ​មានការ​ចូលរួម​សមត្ថកិច្ច​អន្តរក្រសួង​ គឺ​មានការ​ចូលរួម​ពី​ក្រសួងមហាផ្ទៃ​ផង​ដែរ​។​ ប៉ុន្តែ​ករណី​ខាងលើ​ លោក​ សិទ្ធ​ ស៊ីដាច់​ម្នាក់ឯង​ ទាំង​ការ​បំពាន​ច្បាប់​ និង​ទាំង​ការ​កេង​ចំណេញ​បាន​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ករណី​ខាងលើ​នេះ​ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ​ អូន​ ព័ន្ធ​មុន្នី​រ័​ត្ន​ ពិនិត្យពិច័យ​ផង​ នៅ​គ្រា​ដែល​គេ​ដឹង​ថា​ លោក​កំពុង​ចុះ​មូលដ្ឋាន​ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ប្រមូល​ពន្ធ​នៅ​ទូ​ទាំង​ប្រទេស​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *