គយ​ច្រក​តំបន់​អូរ​រំដួល​រង​ការ​ចោទប្រកាន់​បើកដៃ​ឱ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​ខុសច្បាប់​

​ ​ខេត្តបាត់ដំបងៈ​ទំនិញគេចពន្ធ​ខុសច្បាប់​ត្រូវ​គេ​មើលឃើញ​ថា​បាន​ហូរ​ចូល​តាម​ច្រក​តំបន់​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​យ៉ាង​គគ្រឹក​គ្រេង​ជា​រៀងរាល់ថ្ងៃ​គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ ឈរជើង​នៅ​ច្រក​តំបន់​មួយ​នេះ​ធ្វើការ​ទប់ស្កាត់​និង​មាន​វិធានការ​បង្ក្រាប​នោះ​ឡើយ​។

​ពោល​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឈរជើង​នៅ​ច្រក​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​មួយ​នេះ​រង់​ការ​ចោទ​ ប្រកាន់​បើកដៃ​ឱ្យ​ទំនិញ​ហូរ​ចូល​ខុសច្បាប់​ដែល​គេ​សង្ស័យ​ថា​ជា​ថ្នូរ​និង​ការ​ទទួល​បាន​ផលប្រយោជន៍​ចែក​គ្នា​យក​មក​ដាក់​ក្នុង​ហោ​ប៉ាវ​ខ្លួនឯង​យ៉ាង​ស្ងាត់ស្ងៀម​ជាទី​បំផុត​។​សកម្មភាព​ឃុបឃិត​គ្នា​បណ្តែតបណ្តោយ​ឱ្យ​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​បែប​នេះ​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ថវិកាជាតិ​មួយ​ចំនួន​ធំ​និង​ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះ​ ពាល់​តម្លៃ​ទីផ្សារ​នៃ​ការ​ប្រកួតប្រជែង​ទៅ​លើ​ក្រុមហ៊ុន​ដែល​គេ​រកស៊ី​បង់ពន្ធ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ទៀត​ផង​។​

​សកម្មភាព​ការ​នាំ​ទំនិញ​ចេញពី​ប្រទេស​ថៃ​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​តំបន់​ អូរ​រំដួល​គឺ​ឈ្មួញ​បាន​ប្រើប្រាស់​រូបភាព​ជួលរ​ទះ​កម្មករ​អូស​ចេញពី​ផ្សារ​ថៃ​យក​លេះ​ឆ្លើយ​ថា​ ប្រ​ ជា​ជន​ទិញ​ប្រើប្រាស់​តាម​ធាតុ​ពិត​គឺ​គេ​យក​ទំនិញ​មក​រៀបចំ​លើកដាក់​ក្នុង​រថយន្ត​១​បាំង​កន្លះ​ និង​រថយន្ត​កាម​រី​នៅ​ក្បែរ​ច្រក​នោះ​ បន្ទាប់​មក​ឈ្មួញ​ដឹក​យក​ មក​កល់​ចែកចាយ​នៅ​ទីរួមខេត្ត​ បាត់ដំបង​ស្រុក​ប​វេ​ល​ស្រុក​ថ្មគោល​និង​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តបាត់ដំបង​ ។​ រថយន្ត​រង់ចាំ​ដឹក​ទំនិញគេចពន្ធ​នៅ​ច្រក​តំបន់​អូរ​រំដួល​ក្នុង​មួយ​ថ្ងៃ​គេ​រាយ​កា​រកម​កថា​យ៉ាង​ហោច​ណាស់​មិន​ក្រោម​ពី​១០​រថយន្ត​នោះ​ឡើយ​។​

​ទំនិញគេចពន្ធ​គេ​ឃើញ​រួម​មានទឹក​ផ្លែ​ឈើ​ ទឹកក្រូច​ ទឹកដោះគោ​ ជីគីមី​ ទឹកដោះគោឆៅ​ មី​និង​ទំនិញ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​ក្នុង​នោះ​បើ​តាម​ម្ចាស់​ទំនិញ​កំពុង​តែ​លើកដាក់​រថយន្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ថ្មីៗ​នេះ​ថា​ទំនិញ​ដែល​ពួក​គេ​រៀបចំ​ដាក់​លើកដាក់​រថយន្ត​គឺ​សុទ្ធតែ​បាន​បង់ប្រាក់​ទៅ​ឱ្យ​គយ​និង​អង្គភាព​ពាក់ព័ន្ធ​ឈរជើង​នៅ​ច្រក​តំបន់​អូរ​រំដួល​មាន​ចំនួន​៣​កន្លែង​និង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បង់​២​កន្លែង​ទៀត​។​គេ​មិន​បាន​ប្រាប់​ថា​ក្នុង​១​រថយន្ត​ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​ទាំងនោះ​ប៉ុន្មាន​នោះ​ទេ​គ្រាន់តែ​ឆ្លើយ​ប្រាប់​ថា​បង់​អស់ប្រាក់​ច្រើន​ណាស់​ជា​ពិសេស​បង់​គយ​ច្រើន​ជាងគេ​។​បើ​មិន​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ទាំងនោះ​ទេ​គឺ​ទំនិញ​មិន​អាច​នាំ​ចូល​មក​បាន​នោះ​ឡើយ​។​សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​តំបន់​អូរ​រំដួល​រួម​មាន​គយ​ កាំកុងត្រូល​ នគរបាល​ ការពារ​ព្រំដែន​គោក​ និង​ទំនាក់​ទំ​ ន​ង​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ពាក់ព័ន្ធ​និង​ការ​ចោទប្រកាន់​នេះ​អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​លោក​ ថេ​ន​ ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​តំបន់​អូរ​រំដួល​ឱ្យ​ជួយ​បំភ្លឺ​បញ្ហា​នេះ​លោក​បាន​ប្រាប់​ឱ្យ​ ដឹង​ថា​ ករណី​នេះ​លោក​មិន​បានដឹង​នោះ​ទេ​ ពីព្រោះ​លោក​ជាប់រវល់​ប្រជុំ​នៅ​ខេត្ត​ បើ​ចង់​ ដឹង​លោក​ឱ្យទៅ​សួរ​នៅ​កន្លែង​របស់​លោក​។​

​សកម្មភាព​នៃ​ការ​នាំ​ទំនិញ​តាម​ច្រក​តំបន់​អូរ​រំដួល​នោះ​ដែរ​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​ អ្នក​យក​ព័ត៌មាន​បាន​ផ្តិត​ថតរូប​ភាព​ឃើញ​មាន​រថយន្ត​២​បាំង​ពណ៌​ស​១​គ្រឿង​ របស់​ថៃ​ដែល​ នៅ​ខាងក្រោយ​ចង​តង់​បិទ​ជិត​គឺ​នៅ​ខាងក្នុង​គេ​ឃើញ​ដឹក​សុទ្ធតែ​ជីគីមី​គេ​សង្ស័យ​ជា​ជីគីមី​គេចពន្ធ​ ហើយ​បាន​ឈប់​នៅ​ខាង​មុខ​ច្រក​ទំនងជា​ម្ចាស់រ​ត់ទៅ​ជួប​ច​ចារ​ជាមួយ​គយ​លុះ​បន្ទាប់​មក​ រថយន្ត​២​បាំង​នោះ​បាន​បើក​ដឹក​ជីគីមី​ទាំងនោះ​ចូល​មក​ក្នុងស្រុក​ភ្នំព្រឹក​បាត់​តែ​ម្តង​៕

IMG_0566
IMG_0565
IMG_0563
IMG_0562
IMG_0561
IMG_0567
IMG_0558IMG_0559
​ ​

​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *