គយ ចល័តរាជធានីភ្នំពេញ ចុះពិនិត្យម៉ូតូអត់ឯកសារត្រឹមត្រូវ នៅហាងលក់ម៉ូតូ ក្នុងសង្កាត់វាល់វង់

ភ្នំពេញ៖ គយចល័តរាជធានីភ្នំពេញ បានចុះពិនិត្យម៉ូតូអត់ឯកសារត្រឹមត្រូវ នៅហាងលក់ម៉ូតូមួយកន្លែង នៅវេលាម៉ោង៨ នឹង១០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នេះ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ភេ សុមនា ប្រធានសាខាគយប្រចាំរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវ៉ាត់ជារូបទៀត។
លោក ភេ សុមនា បានមានប្រសាសន៍ថា កម្លាំងរបស់លោក បានចុះត្រួតពិនិត្យហាងលក់ម៉ូតូមួយកន្លែងដែលមានម្ចាស់ឈ្មោះ ហ៊ឹម យ៉េង រស់នៅផ្ទះលេខ2E0 ផ្លូវលេខ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ឃើញថា មានឯកសារគ្រប់គ្រាន់។ ចំណែកលោក ជាប សៅ
និងលោក នី សុផានណារ៉ា បានពិនិត្យមើលលើពន្ធម៉ូតូធំ គឺត្រឹមត្រូវទាំង ៧០គ្រឿង លោក គង់ សារឿន និង ស្រី សុធី បានចុះពិនិត្យ និងឆែកឃ្លាំងនៅផ្លូវលេខផ្លូវ២៦០ សង្កាត់វាលវង់ ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងទឹកដីខណ្ឌ៧មករា បានបង្ក្រាប និងដកហូតម៉ូតូអត់ឯកសារ ជាច្រើនគ្រឿង នៅក្នុងស្តង់បុរីកីឡា។
លោកបន្តថា ប្រតិបត្តិការនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ដោយឡែកម៉ូតូដែលដកហូតបាន ត្រូវយកទៅរក្សាទុកជាបណ្តោះអាស្ន ដើម្បីដោះស្រាយតាមនិតិវិធី៕

AmP_VwzslUUPX3e0VoTtIKIV3ny4Cw2lygcoJLwuZK9f

An_PQXsKR44qrWjksSNcHgbduisd1bwBPm9SfXTtcTY7

AoweE5jzQ_GNHrPk_JIbaGO5_plrnR17Il8mRH5wbYXw

Av40vl7TX18vAFQovgCU5JNQOLdzZKP7jE5OE81YCZyF

Loading...

Leave a Reply

Your email address will not be published. Required fields are marked *