គយ ចល័ត ចុះចាប់រថយន្តអត់ពន្ធនៅតាខ្មៅ

ភ្នំពេញ៖ ក្រោយការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនិងកណ្តាប់ដៃដែករបស់រដ្ឋាភិបាលផងនោះ គយនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក៍បានចាប់ផ្តើមបោសសម្អាតនិងចាប់រថយន្តអត់ពន្ធដែលចរាចរនៅតាមទីសាធារណ:ឬកន្លែងប្រកបអាជីវកម្ម ។
រយះពេលជាច្រើនម៉ោងនៅថ្ងៃអង្គារទី២៧ តុលាកម្លាំងគយចល័តនិងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល បានបើកប្រតិបត្តិការរបស់ខ្លួនចុះឆែកនិងចាប់រថយន្តនៅតាមទីសាធារណ:ក្នុងបំណងដើម្បីឱ្យមានការបង់ពន្ធស្របច្បាប់ ប៉ុន្តែយុទ្ធនាការនេះត្រូវបរាជ័យ បន្ទាប់ពីក្រុមប្រជាពលរដ្ឋបានរារាំងដោយយករថយន្តដឹកដីជាច្រើនគ្រេឿងមកបាំងពីមុខរថយន្តដែលឃាត់នោះនៅចម្ងាយប្រមាណ៣ពាន់ម៉ែត្រ ពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា សំឱ្យគយនិងរដ្ឋាករពិចារណាឡើងវិញក្នុងការបន្ធូរបន្ថយពន្ធ ។
ការថ្លែងដោយប្រជាពលរដ្ឋបែបនេះ ក្រោយពីមានបាតុភាពមួយបានកើតឡើងនៅចម្ងាយប្រមាណ៣ពាន់ម៉ែត្រពីរង្វង់តាខ្មៅ ប៉ុន្តែបាតុភាពនេះត្រូវបានរំសាយទៅវិញដោយមានសម្របសម្រួលរវាងពលរដ្ឋនិងមន្រ្តីជំនាញ ។
ឆ្លើយតបនឹងសំណួរពលរដ្ឋ លោក មួង ដារា៉ ប្រធានការិយាល័យសាខាគយនិងរដ្ឋាករច្រកជ្រៃធំ បានប្រាប់ក្នុងលក្ខណ:សំមិនបញ្ចេញមុខថា ការអនុវត្តន៍នេះ ធ្វើឡើងទៅតាមច្បាប់តែច្បាប់ប៉ុណ្ណោះ ប៉ុន្តែលោកនឹងដាក់សំណើរស្នើរសំរបស់ពលរដ្ឋទៅថ្នាក់ក្រសួង ក្នុងការមិនឱ្យកែចង្កូតរថយន្តពីស្តាំមកឆ្វេង។
សូមរំលឹកថា កាលពីពេលថ្មីៗមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការបង្ក្រាបតាមដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាន និងទីសាធារណៈនានា ប្រសិនបើម្ចាស់យានយន្តណា មិនបានទៅបង់ពន្ធអាករ ទាន់ពេលវេលាទេនោះ ។ ការព្រមានបែបនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានក្រើនរំលឹកមន្រ្តីគយនិងឱ្យក្រោកពីដំណេក ៕

27-10-201561401

61307

61402

61403

61404

61405

Loading...

Leave a Reply

Your email address will not be published. Required fields are marked *