គយ រាជធានីភ្នំពេញ ចាប់ផ្តើមបោសសម្អាតរថយន្តអត់ពន្ធ ក្រោយពីថ្នាក់លើព្រមានធ្ងន់ៗ

ភ្នំពេញ៖ ក្រោយការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនិងកណ្តាប់ដៃដែករបស់រដ្ឋាភិបាលផងនោះ គយនៅក្នុងរាជធានីភ្នំពេញ ក៍បានចាប់ផ្តើមបោសសម្អាតនិងចាប់រថយន្តអត់ពន្ធដែលចរាចរនៅតាមទីសាធារណ:ឬកន្លែងប្រកបអាជីវកម្ម ។

សមត្ថកិច្ចបាននិយាយថា រថយន្តអត់ពន្ធស៊េរីទំនើប២គ្រឿង ១គ្រឿងម៉ាក SIENNA និង ១គ្រឿងទៀតម៉ាក Lexus RX350 ត្រូវបានកម្លាំងគយចល័ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរទីតាំងឃ្លាំងលក់រថយន្តស៊េរីទំនើបជាច្រើនកន្លែង នៅក្បែររង្វង់មូលកាំភ្លើងគួចកាណុង ស្ពានជ្រាយចង្វា ត្រើយខាងលិច ។

ប្រតិបត្តិការចុះឆែកឆេរឃ្លាំងលក់ថយន្តខាលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចនៅក្បែររង្វង់មូលកាំភ្លើងគួចកាណុង ស្ពានជ្រាយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចដែលចុះ ប្រតិបត្តិការចុះឆែកឆេរទីតាំងឃ្លាំងលក់រថយន្តស៊េរីទំនើបជាច្រើនកន្លែងនេះ គឺដកហូតបានរថយន្ត២គ្រឿង ១គ្រឿងម៉ាក SIENNA និងម៉ា Lexus RX350 ដោយគ្មានពន្ធនាំចូល ហើយបញ្ចូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីចាត់ការតាមនីតិវិធី ។

ប្រភពដដែរ បានបន្តទៀតថា ការបង្រ្កាបរថយន្តខាងលេីនេះ គឺកម្លាំងគយចល័តនិងចុះអនុវត្តឆែកឆេរឃ្លាំងរថយន្តទាំងអស់ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ ដែលឲ្យអនុវត្តចាត់វិធានការបង្ក្រាបតាមដងផ្លូវទូទាំងប្រទេស និងតាមផ្លូវជាតិនានា ចំពោះម្ចាស់យានយន្តណា ដែលមិនបំពេញកាតព្វកិច្ចពន្ធ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២១ ខែតុលានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការបង្ក្រាបតាមដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាន និងទីសាធារណៈនានា ដោយសារតែម្ចាស់យានយន្តណា មិនបានទៅបង់ពន្ធអាករ ទាន់ពេលវេលាផងដែរ ។

 

21-10-2015d60871 d60872 d60873 d60874 d60875 d60876 d60877

Loading...

Leave a Reply

Your email address will not be published. Required fields are marked *