គយ ​​ខេត្តកំពត ស្ទាក់​រថយន្ត​យី​ឌុប​ដឹក​ស្ករសគ្មាន​លិខិត​ស្នាម២​គ្រឿង

ខេត្តកំពត​៖ សាខាគយ និង​រដ្ឋ​ករ​ខេត្តកំពត កាលពី​វេលាម៉ោងជាង​៩យប់មិញ បាន​ស្ទាក់ និង​ឃាត់​រថយន្ត​យី​ឌុប​ដឹក​ស្ករស​ចំនួន២​គ្រឿង ដែល​ដឹក​ចេញពី​កំពង់ផែ​កែវផុស ឆ្ពោះទៅ​ខេត្តតាកែវ សង្ស័យ​គ្មាន​ពន្ធ​។​

​លោក តុង  ប៊ុនធឿន អនុប្រធាន​សាខាគយ និង​រដ្ឋ​ករខេត្ត​កំពត បានមានប្រសាសន៍ថា រថយន្ត​យី​ឌុប​ដឹក​ស្ករស​ខាងលើ គ្មាន​ឯកសារ​ពន្ធ​ត្រឹមត្រូវ​ទេ ទើប​លោក​បញ្ជា​ឲ្យ​ឃាត់​ជា​បណ្តោះអាសន្ន​។ លោក​ថា លោក​ទុកពេលដើម្បី​ឲ្យ​ម្ចាស់​យក​ឯកសារ​ពន្ធ​មក​ធានា​ទំនិញ​របស់ខ្លួន​វិញ​។​

ទោះជាយ៉ាងណាក៏​ដោយ ​រហូតមក​ដល់ពេលនេះ គេនៅ​មិនទាន់ឃើញមាន​ឯកសារ​ណា​បង្ហាញថា ទំនិញ​ទាំងនេះ មាន​ពន្ធ​ស្របច្បាប់​នៅ​ឡើយទេ​។​

​បើតាម​សេចក្តីរាយការណ៍​ថា ទំនិញ​ខាងលើ ជា​របស់​ឧ​ញ្ញា​ល្បីឈ្មោះ​ម្នាក់ ដែលបាន​ដឹក​ឆ្លងកាត់​ខេត្ត​នេះ ជា​ញឹកញាប់ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​ព្រែក​ចាក ចូល​ខេត្តតាកែវ តាម​ច្រក​ត្រពាំង​អំពិល​ ដែល​ទំនិញ​ភាគច្រើន ជា​ទំនិញ​ដែល​គ្មាន​ពន្ធ តែ​មិន​ដែលមាន​មន្ត្រី​គយ​ត្រួតពិនិត្យ​ទេ​ ទើប​តែលើក​នេះ៕

១(2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *