គាស់បន្ទប់លួចសម្ភារម្ចាស់តាមទាន់ លោតចូលប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស គាស់សោរបន្ទប់ប្រុងលួចសម្ភារ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួល លេខ៤ដេ ផ្លូវលេខ២៥១ ក្រុមទី៤២ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ រតនា ហៅ រតនា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរ កម្មករសំណង់។ ចំណែកជនរងគ្រោះជាម្ចាស់បន្ទប់ ឈ្មោះ ឈុន ស្រីនីន ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ និងមុខរបរលក់បន្លែនៅផ្សារដើមគរ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទសាកថ្មនៅក្នុងបន្ទប់រួចទាញទ្វារបិទចាក់សោរ ហើយដើរទៅទិញការ៉េម ដែលនៅឆ្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ លុះពេលត្រឡប់មកវិញ បានឃើញជនសង្ស័យកំពុងរើឥវ៉ាន់ក្នុងផ្ទះ ក៏ស្រែកឆោរឡោ ហើយជនសង្ស័យក៏ស្ទុះរត់ចេញឡើងជិះម៉ូតូ Honda MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CV-3640 បំណងគេចខ្លួន តែគ្រានោះសមត្ថកិច្ចល្បាតឃើញក៏ប្រដេញ ហើយដោយឃើញសភាពបែបនោះជនសង្ស័យភ័យពេក ក៏លោតពីលើម៉ូតូចូលប្រឡាយទឹកស្អុយ រួចត្រូវសមត្ថកិច្ចព័ទ្ឋជាប់តែម្តង។

ក្រោយ ឃត់ខ្លួន បានឆែកឆេររកឃើញ ទូលឺវិសប្តូរមុខ ដងពណ៌លឿង១ និងកូនសោរ ចំនួន៤ បញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *