គា្ននកូនកើតជម្លោះ ចងកធ្វើអតឃាតខ្លួនឯងនៅក្នុងផ្ទះ

ភ្នំពេញ៖ បុរសជាអ្នកលក់គ្រឿងអគ្គសនីម្នាក់ កើតជម្លោះជាមួយប្រពន្ធរឿងអត់មានកូន ចងកធ្វើអតឃាតខ្លួនឯងនៅក្នុងផ្ទះពេលប្រពន្ធមិននៅ ។ បង្កការភ្ញាក់ផ្អើលនៅផ្ទះលេខ៥៩ ផ្លូវលេខ ២ ក្នុង(បុរីលឹមឈាងហ៊ាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ២នឹង៤០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភះឆ្នាំ២១០៦នេះ ។
បើតាមប្រភពពត៌មានពីភរិយាឈ្មោះសុខ ហេង អាយុ២៨ឆ្នាំ មុខរបរអ្នកលក់ដូរ មានស្រុកកំណើតភូមិ ទួលពោធិ៍ ឃុំកណ្ដាលជ្រុំ ស្រុកពញ្ញាក្រែក ខេត្ដកំពង់ចាមអោយដឹងថា បុរសជាប្ដីរបស់គាត់ដែលស្លាប់នោះ ឈ្មោះរស់ ប៊ុនធឿនអាយុ៣២ឆ្នាំ មុខរបរអ្នកលក់គ្រឿងអគ្គសនី មានស្រុកកំណើត នៅភូមិគ្រួស ឃុំល្វាផ្អៀ ស្រុកល្វាផ្អៀ ខេត្ដកំពង់ឆ្នាំង ។
ស្ត្រីជាប្រពន្ធ រូបនោះរៀបរាប់ឱ្យដឹងដែរថា ករណីចងកធ្វើអត្តឃាតនេះ គឺកើតឡើងបនា្ទប់ពីប្តីរបស់គាត់ផឹកស្រាស្រវឹង ហើយទាស់សម្ដីគ្នា រឿងអត់មានកូនជាមួយនឹងគាត់ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភះឆ្នាំ២០១៦ ។ ក្រោយមកប្ដីរបស់គាត់បានទៅផឹកស៊ីបន្ដទៀត នៅខារ៉ាអូខេជាមួយអ្នកជិតខាង ចំណែកគាត់ក៍បានចាក់សោរទ្វារផ្ទះចោល ហើយ ទៅផ្ទះមិត្ដភក្តិបាត់ ។ ស្រាប់តែមកដល់ម៉ោងកើតហេតុខាងលើ ខណពេលដែលគាត់ជាប្រពន្ធត្រលប់មកពីផ្ទះមិត្ដភក្ដិវិញ ឃើញមានស្នាមអាសោរទា្វរគាត់ក៍បើកចូលក្នុងផ្ទះ ស្រាប់តែឃើញប្ដីរបស់គាត់ ចងករស្លាប់បាត់ទៅហើយ ភ្លាមៗនោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាង។ បន្ទាប់ពីនោះទើបរាយការណ៍ដល់សមត្ថកិច្ច ក្រោយពីទទួលបានដំណឹងភា្លមខាងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុតែម្ដង។ បន្ទាប់ធ្វើកោសល្យវិច្ឆ័យរួចខាងសមត្ថកិច្ចបានអោយដឹងថា បុរសខាងលើនេះពិតជាស្លាប់ដោយសារការចងករពិតប្រាកដមែន ហើយក៍បានប្រគល់សពទៅក្រុមគ្រួសារដើម្បីយកទៅបុណ្យតាមប្រពៃណី។

IMG-74

IMG-75

Loading...

Leave a Reply

Your email address will not be published. Required fields are marked *