គិតត្រឹមថ្ងៃ២៥ធ្នូ ពេញមួយឆ្នាំ២០១៥ កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់ចំនួន៤៤២៤នាក់

ភ្នំពេញ៖បើយោងតាមរបាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បង្ហាញថា ជនបរទេស ដែលបានឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៥ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានចំនួន ៤.៤២៤ នាក់ ( ស្រី ៥៧៦ នាក់ ) មាន ៤៩ សញ្ជាតិ ដែលក្នុងចំណោមនោះ មានជនជាតិវៀតណាម ចំនួន ៣.៩៧៨ នាក់។
គួររំលឹកថា កាលពី២០១៤កន្លងទៅគឺមានជនបរទេសត្រឹមតែ ១.៣០៧ នាក់ ប៉ុណ្ណោះដែលបានបណ្តេញចេញ ដូច្នេះ គិតក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នានេះ ចំនួនជនបរទេស ដែលឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជាមានចំនួនសរុបទាំងអស់ ៥.៧៣១ នាក់ មាន ៥២សញ្ជាតិ៕

a60933f9c15ca68d530bcba7295033dc_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *