គិតត្រឹមម៉ោង ០២:30 AM ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

លទ្ធផលឆ្នោត៖

⁃ បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក Joe Biden បាននាំមុខលោកប្រធានាធបតី Donald Trump បក្សសាធារណ:រដ្ឋ ចំនួន ២៥៣ ទល់ ២១៣ Electoral Votes (EV)។

⁃ ដើម្បីកាន់តំណែងជាប្រធានាធិបតីអាមេរិក បេក្ខជនត្រូវឈ្នះលើសឬសើ្ម ២៧០ EV ។

⁃ នាពេលនេះនៅតាមរដ្ឋចំនួន ៥ មិនទាន់កំណត់ថាខាងឈ្នះឬចាញ់ទេ តែបើគិតពីចំនួនសន្លឹកឆ្នោតដែលរាប់ លោក Biden នាំមុខនៅរដ្ឋ Nevada ចំនួន ០៦ EVនិងរដ្ឋ Arizona ចំនួន ១១ EV។ ចំណែក លោក Trump បាននាំមុខនៅ រដ្ឋ Pennsylvania ចំនួន ២០ EV, រដ្ឋ North Carolina ចំនួន ១៥ EV និងរដ្ឋ Georgia ចំនួន ១៦ EV។

⁃ ប្រសិនបើលោក Biden និងលោក Trump នៅបន្តនាំមុខនៅតាមរដ្ឋទាំង ០៥ ដដែល លោក Biden នឹងឈ្នះ ២៧០ ទល់នឹង ២៦៨ ត្រឹមល្មមក្លាយជាប្រធានាធិបតីទី៤៦ របស់អាមេរិក។

⁃ រដ្ឋ Pennsylvania នៅសល់ ១២០,000 កេសឆ្នោត ប្រសិនបើយ៉ាងតិច ៦០% នៃសន្លឹកឆ្នោតនេះ គាំទ្រ Biden លោក Trump នឹងអស់ ២០ EV បន្ថែមទៀត។ បច្ចុប្បន្ន Trump នាំមុខប្រមាណ ១៦៤,000 សន្លឹកឆ្នោត

⁃ Fulton County រដ្ឋ Georgia នៅសល់ 14,000 កេសឆ្នោត បច្ចុប្បន្ន Trump នាំមុខប្រមាណ ២៣,០០០ សន្លឹកឆ្នោត.

ព្រឹត្តិការណ៍ផ្សេងៗ៖

⁃ Campaign Trump បាននិងកំពុងរៀបចំនីតិវិធីផ្លូវច្បាប់តវ៉ា U.S. Supreme Court ឲ្យបញ្ឈប់ការរាប់សម្លេងឆ្នោត នៅរដ្ឋចំនួន ៥ រួមមាន Pennsylvania, Michigan, Georgia, Nevada, និង Arizona។

⁃ នៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania និងទីក្រុង New York អ្នកគាំទ្រ Biden បានបាតុកម្មដោយទាមទារអោយរាប់សន្លឹកឆ្នោតអោយគ្រប់ដោយប្រើប្រាស់ពាក្យស្លោក Count Every Vote។ ក្រុមនេះបានប៉ះទង្គិចនឹងប៉ូលិស New York (NYPD)។

⁃ ចំណែកនៅ Maricopa County Election Center នៅរដ្ឋ Arizona អ្នកគាំទ្រ Trump បានស្រែកនៅមុខស្នាក់ការបក្សស្រែក Fox New Suck ដោយសារ Fox News បានចេញផ្សាយថា Arizona បានទៅលោក Biden មុន ព័ត៌មានផ្សេងៗ និងស្រែក Stop counting votes។ នៅក្នុងស្នាក់ការបោះឆ្នោតត្រូវបានពង្រាយ Sheriff Police សម្រាប់ការពារអ្នករាប់សន្លឹកឆ្នោត។

⁃ នៅទីក្រុង Portland រដ្ឋ Oregon ត្រូវបានអាជ្ញាធរពង្រាយ National Guard ដើមប្បីទប់ស្កាត់នឹងបាតុកម្ម ដែលស្នើសុំឲ្យរាប់សន្លឹកឆ្នោតគ្រប់សន្លឹក ដែលក្រុមនេះបានវាយកំទេច ហាងទំនិញ និងរបស់សាធារណ: ៕

 

Loading...