គិតអើយ គិតខ្លី ប្រពន្ធមិនដាំបាយឆី ចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង៖ បុរសគិតខ្លីម្នាក់ ខឹងប្រពន្ធមិនដាំបាយឲ្យឆី ចងកសម្លាប់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្ត មិនគួរបើបុរសម្នាក់នេះគិតខ្លីបែបអីចឹងសោះ គ្រាន់តែរឿងដាំបាយហូបនោះ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង21និង10នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះក្រុមទី8 ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បុរសគិតខ្លីនេះឈ្មោះ គ្រន គ្រីន អាយុ34ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមកពីចូលរួមក្នុងពិធីមង្គលការមិត្តភ័ក្រ ផឹកស្រាស្រវឹង ពេលត្រឡប់មកផ្ទះវិញ បានប្រើប្រពន្ធដាំបាយឲ្យខ្លួនហូប ប៉ុន្តែស្រ្តីជាប្រពន្ធ មិនដាំបាយតាមប្តីប្រើទេ ។ ពេលដឹងថា ប្រពន្ធ មិនដាំបាយឲ្យខ្លួនហូប ជនរងគ្រោះខឹងប្រពន្ធ រហូតសម្រេចចិត្តយកក្រម៉ាទៅចងកនៅធ្នឹមរោងបាយ បញ្ចប់ជីវិត តែម្តង ៕ ក្តាមស្រែ

aes (2)

aes (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *