គូដណ្តឹងជិតដល់ថ្ងៃចូលរោងការ បែរជាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ ក្រមុំ កំលោះ ជាគូដណ្តឹងនឹងគ្នា បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តបើកបុកពេញទំហឹង ។

ហេតុការណ៍អកុសលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ៦៧ចាស់ ភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍បានឲ្យដឹងថា ករណីនេះ កើតឡើងដោយសាររថយន្ត២គ្រឿងបើកបុកម៉ូតូជនរងគ្រោះ ដែលជាគូដណ្តឹងនឹងគ្នា ឈ្មោះ ជា ចំរ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ជាយោធាF2 អ្នកបេីកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ រីឯនារីជាគូដណ្តឹង ឈ្មោះសូ ដាវី អាយុ២៤ឆ្នាំ ស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ ។

ប្រភពបន្តថា ក្រោយកេីតហេតុ អ្នកបេីកបររថយន្តទាំងពីរគ្រឿង ត្រូវបានប៉ូលិស ឃាត់ខ្លួន ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ff-copy

xe

Loading...