គូស្នេហ៍ភេទដូចគ្នា ផ្ទុះការប្រច័ណ្ឌវាយគ្នាបែកផ្សែង ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ៖ ផ្ទុះភ្លើងប្រច័ណ្ឌរវាងស្រីស្រលាញ់ស្រីវាយគ្នាផ្អើល សមត្ថកិច្ចចុះទៅអន្តរាគមន៍ហៅមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបស្វាយប៉ាក ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង ២ និង ២០ នាទីរសៀលថ្ងៃទី១ មិថុនា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

គូសង្សារដែលស្រីស្រលាញ់ប្រច័ណវាយគ្នានោះ តួឯកប្រុស(ស្រីធ្វើប្រុស) មានឈ្មោះ កូ អាយុ២០ឆ្នាំ មានមុខរបរចាក់បទចំរៀងនៅបន្ទប់ខារ៉ាអូខេ រីករាយចាស់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅឃុំពន្លក ស្រុកប្រាសាទ ខេត្តព្រៃវែង ចំណែកឯតួឯកស្រី មានឈ្មោះ អាង ហួ អាយុ១៧ឆ្នាំ មានមុខរបរដូចគ្នាធ្វើការហាងខារ៉ាអូខេរីរាយទី១ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅឃុំគុស ស្រុកត្រាំងកក ខេត្តតាកែវ អ្នកទាំង២នាក់ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា គូស្នេហ៍នេះ រស់នៅបន្ទប់ជួលជាមួយគ្នារយៈពេល១ឆ្នាំមកហើយ ដោយស្រលាញ់គ្នាប្តូរផ្តាច់ ហើយពួកគេទាំងពីរនាក់ ធ្វើការនៅហាងផ្សេងគ្នា ។

ប្រភពពត៌មានបានបន្តថា នៅមុនកើតហេតុគេឃើញគូសង្សារនោះខាងលើបានឮឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រួចឈានទៅវាយតប់គ្នាបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ក៏ប្តឹងសមត្ថកិច្ចអោយចុះមកអន្តរាមគន៍ ពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានហៅភាគីទាំងពីរនាក់មកសាកសួរនាំនៅប៉ុស្តិ៍នគបាលរដ្ឋាបាលស្វាយប៉ាក ។

ក្រោយពីសមត្ថកិច្ចសួរនាំរួចតួឯកប្រុសបានសារភាពហេតុដែលរូបគេវាយតួឯកស្រីនោះដោយសារតែរូបគេឃើញនាងលួចនាក់ទងនិងប្រុសថ្មីទៀត ទើបធ្វើអោយរូបគេផ្ទុះភ្លើងប្រច័ណ្ឌ ទុបកំហឹងមិនបានក៏បង្កហិង្សាបែបនេះ ។ ក្រោយសួរនាំរួច ហើយភាគីខាងស្រី មិនបានប្តឹងផ្តល់ទេ ដោយសម្រេចចិត្តសូមរស់នៅបែកគ្នារៀងៗខ្លួន ៕

drd (2)

drd (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *