គួរដឹង! អ្នកដែលចូលចិត្ត បន្ថែមស្ករ ទៅក្នុងម្ហូប ឬក៏ភេសជ្ជៈ ប្រឈមមុខខ្ពស់ នឹងជំងឺកាច សាហាវ!

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានចេញ សេចក្តី អះអាងថ្មី មួយទៀត ទាក់ទងទៅនឹង ការបន្ថែមរសជាតិ ទៅលើម្ហូប ដោយបានលើកឡើងថា ការបន្ថែមស្ករ ទៅក្នុងម្ហូប ឬ ក៏ភេសជ្ជៈ មួយចំនួន អាចបណ្តាលឲ្យ មានអត្រាគ្រោះថ្នាក់ ទៅដល់បេះដូង ជាងការប្រើប្រាស់ អំបិល។

យោងតាមរបាយការណ៍ របស់ក្រុម អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ការប្រើប្រាស់ស្ករ ជាជាងប្រើ អំបិល ដើម្បីបន្ថែមរសជាតិ ទៅក្នុងម្ហូប ឬក៏ភេសជ្ជៈផ្សេងៗនោះ បានបង្កឲ្យមាន ផលប៉ះពាល់ដល់ សុខភាពជាខ្លាំង ដូចជាធ្វើឲ្យ សម្ពាធឈាមឡើងខ្ពស់ ហើយជាពិសេស គឺនឹងមាន ជំងឺបេះដូង ឬជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល ដែលជាប្រភេទជំងឺ ដ៏គួរឲ្យខ្លាច នាពេលបច្ចុប្បន្ន។

រូបភាពៈ ប្រិយមិត្តគួរតែ ធ្វើការពិនិត្យ សម្ពាធឈាម ឲ្យបានជា ប្រចាំទើបជា ការល្អ

លោកសាស្ត្រាចារ្យ Francesco Cappucino នៃសាកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស បាននិយាយយថា “នៅពេលដែល កម្រិតជាតិស្ករ ក្នុងខ្លួនមនុស្សយើង មានកម្រិតខ្ពស់ នោះវាអាចនឹង ធ្វើឲ្យមាន ផលប៉ះពាល់ យ៉ាងខ្លាំង ដល់ប្រព័ន្ធដែលទាក់ទង រវាងបេះដូង និង សរសៃឈាម ហើយវា នឹងធ្វើឲ្យ មនុស្សកើតជំងឺ ជាច្រើន ទាក់ទង នឹងបេះដូង ហើយបើធ្ងន់ធ្ងរ អាចនឹងធ្វើឲ្យ មានការដាច់ សរសៃឈាមក្នុង ខួរក្បាលតែម្តង”។

លោកសាស្ត្រាចារ្យ បានបន្តទៀតថា “ដូច្នេះហើយ ការប្រើប្រាស់អំបិល ច្រើនជាងស្ករ គឺជារឿងល្អមួយ ព្រោះថាអំបិល មិនមែនជាសារធាតុ សម្រាប់ទ្រទ្រង់រាងកាយ ហើយវា អាចមានផល ប៉ះពាល់បន្តិចបន្តួច ប៉ុណ្ណោះដល់ សុខភាពរបស់ មនុស្ស តែបើយល់ល្អនោះ យើងគួរតែដាក់កម្រិត នៃការប្រើប្រាស់ នូវសារជាតិ ទាំង២នេះ ឲ្យបានត្រឹមត្រូវ ទើបសុខភាព របស់យើងមាន សភាពល្អ និងមិនងាយ ឈឺផ្តេសផ្តាស”។
110933190f8ca7f99711d8b094365

នេះគឺជា ការរកឃើញថ្មី ក៏ដូចជាការ ក្រើនរំលឹកថ្មី មួយទៀតទៅដល់ អ្នកដែលចូលចិត្ត ប្រើប្រាស់ស្ករ ដើម្បីបន្ថែមរសជាតិ ទៅក្នុងម្ហូប របស់ពួកគេ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?
110935263ac88f1780b0b02098983

11093517693685400790684093043
រូបភាពៈ ផលប៉ះពាល់ ទៅដល់បេះដូង និងអាហារ ដែលមានជាតិ អំបិលច្រើនជាង

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

Loading...

Leave a Reply

Your email address will not be published. Required fields are marked *