គួរឲ្យសង្វេគទៅកាប់ចំការជួយបងប្អូន ត្រូវឈើរលំសង្កត់ស្លាប់ភ្លាមៗនៅកន្លែង

ខេត្តស្ទឹងត្រែង: បុរសម្នាក់ទៅផ្តួលរំលំឈើយកដីធ្វើកាប់ចំការ ជួយបងប្អូនតែត្រូវដើមឈើរលំសង្កត់ពីលើ ស្លាប់ភ្លាមៗយ៉ាងអណោចអធ័ម ហេតុនេះកើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចថ្មដារ ភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពបានឲ្យដឹងថា: ជនរងគ្រោះដែលស្លាប់ខាងលើ មានឈ្មោះដេត បូរ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មកជួយកាប់ចំការឲ្យបងប្អូនរបស់គាត់នៅចំណុចកើតហេតុខាងលើ តែអកុសលត្រូវបានឈើអាជិតដាច់ បែជាបកក្រោយធ្វើឲ្យគាត់រត់គេចមិនទាន់ ក៍ត្រូវឈើដួលសង្កត់ស្លាប់យ៉ាង អណោចអធ័ម។ ក្រោយកើតហេតុបងប្អូនសាច់ញាតិបាត់យូរ ក៍ទៅមើលក៍ឃើញដើស្វាយព្រៃ ដួលរលំសង្កត់ស្លាប់បាត់ទៅហើយ ហើយក៍បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្តៅ នឹងគ្រូពេទ្យជំនាញមកពិនិត្យដល់កន្លែងកើតហេតុ។

បើតាមរបាយការណ៍របស់មន្ត្រីនគបាលប៉ុស្តិស្តៅបានបញ្ចាក់ថា: នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មុននឹងធ្វើការពិនិត្យទៅលើសាកសពរងគ្រោះខាងលើ បានរាយការណ៍ជូននឹងសុំកាអនុញ្ញាត្តិពីលោកគឹម ហ៊ុងសាន ព្រះរាជអាជ្ញារង អយ្យការសាលាដំបូងខេត្ត នៅម៉ោង៨,៥៨នាទី បញ្ចាប់នៅការពិនិត្យម៉ោង៩,៤៥នាទី រួចក៍ធ្វើការប្រគល់សាកសព ឲ្យក្រុមគ្រួសារជនរងគ្រោះ យកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕

 

Loading...