គួរឲ្យសរសើរ! និស្សិត មួយក្រុម កាន់ដៃបន្តគ្នា ជួយសង្រ្គោះ ក្មេងស្រី លង់ទឹកសមុទ្រ

ចិន ៖ នេះពិតជា រឿងមួយ គួរឲ្យសរសើរ ខ្លាំងណាស់ ដែលនិស្សិត និង ប្រជាពលរដ្ឋ មួយក្រុម បាននាំគ្នា កាន់ដៃបន្តគ្នា ដើម្បី ជួយសង្រ្គោះក្មេងស្រី លង់ទឹកម្នាក់ កាលពីពេល កន្លងទៅថ្មីៗនេះ។

ហេតុការណ៍នេះ បានកើតឡើង នៅពេលដែល អ្នកថតរូបម្នាក់ ក្រឡេកឃើញ ក្មេងស្រីម្នាក់ កំពុងដើរសំដៅ ចូលទៅក្នុងទឹក ទើបមានគេស្រែកឡើងថា មានមនុស្ស ចង់សម្លាប់ខ្លួនហើយ។ ភ្លាមៗនោះ ក្រុមនិស្សិត ដែលមានគ្នា ១៨ នាក់ និង ប្រជាជន ដែលនៅក្បែរនោះ ៣ នាក់ទៀត បានរូតរះ ធ្វើសកម្មភាព ជាបន្ទាន់ ដោយនាំគ្នា កាន់ដៃបន្តគ្នាជាប់ ប្រវែង ៣០ ទៅ ៤០ ម៉ែត្រ ដើម្បីទៅ ជួយសង្រ្គោះក្មេងស្រីនោះ នៅក្នុងទឹកសមុទ្រដ៏ត្រជាក់។

ការសហការគ្នា ដ៏ល្អនេះ បានធ្វើឲ្យការសង្រ្គោះជីវិត ក្មេងស្រីម្នាក់នេះ ទទួលបាន ជោគជ័យ។ ក្នុងនោះដែរ មាននិស្សិតម្នាក់ បានប្រាប់ បណ្តាញ សារព័ត៌មានថា ពេលដែលហេតុការណ៍ នេះកើតឡើង ពួកគេ មានការព្រួយបារម្ភ ខ្លាំងណាស់ តែយ៉ាងណាក៏ដោយ ពួកគេមិនបាន គិតអ្វីច្រើនដែរ គឺចុះទៅក្នុងសមុទ្រភ្លាមៗ តែម្តង ហើយក៏មិនបានគិតថា មានទូរសព្ទ នៅក្នុង ហ៊ោប៉ៅទេ សំខាន់ គឺជីវិតមនុស្ស ដែលនឹងត្រូវស្លាប់ ក្នុងពេលមួយរំពេចនោះ។

យ៉ាងណាមិញ ហេតុការណ៍នេះ គឺអាចផ្តល់ជាមេរៀន ដល់មនុស្ស ក្នុងសង្គម ឲ្យចេះជួយសហការគ្នា ក្នុងពេលមានអាសន្ន៕
0914373199602e0a06f8326147009

សកម្មភាព កាន់ដៃបន្តគ្នា ដើម្បីជួយសង្រ្គោះ ក្មេងស្រី ដែលចុះទឹកសម្លាប់ខ្លួន

09143519b67d6bf1771dad2143679
ពេល ក្មេងស្រី នេះ ដើរចុះ ក្នុងទឹកសមុទ្រ ប៉ុនប៉ងសម្លាប់ខ្លួន

សកម្មភាព ក្រុមនិស្សិត ចុះទៅក្នុងសមុទ្រ ដើម្បី ជួយសង្រ្គោះ ក្មេងស្រីម្នាក់នេះ
09144116bfff2188a1c336e149418

ជួយសង្រ្គោះ ក្មេងស្រីម្នាក់នេះ ឡើងមកលើគោកវិញ
0914351980785294d2dc473142799

ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត

Loading...

Leave a Reply

Your email address will not be published. Required fields are marked *