គួរឲ្យអាសូរណាស់ កូន២នាក់ បានស្លាប់នៅតាមផ្លូវ ខណៈម្តាយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ ក្រោយដេកនៅផ្ទះសំណាក់២ថ្ងៃ មិនដឹងមូលហេតុ នៅស្រុកអង្គរជ័យ

(កំពត)៖ កូន២នាក់ បានស្លាប់នៅតាមផ្លូវ ឯម្តាយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ ខណៈដេកនៅផ្ទះសំណាក់យីហោ«សុខមនោរម្យ»ចំនួន២ថ្ងៃ ដោយមិនដឹងមូលហេតុ ស្ថិតក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ប្រភពមន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា៖ នៅវេលម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោកស្នងការនគរបាល ខេត្តតាកែវ បានផ្តល់ព័ត៌មាន មកលោកអធិការនគរបាលស្រុកអង្គរជ័យ ថា មានមនុស្សស្លាប់នៅផ្ទះសំណាក់សុខមនោរម្យ ស្ថិតនៅភូមិ ឃុំខាងលើ។ ភ្លាមនោះសមត្ថកិច្ចស្រុក បានចុះដល់កន្លែងកើតហេតុ ហើយបានសាកសួរទៅម្ចាស់ផ្ទះសំណាក់ ក៏បានប្រាប់ថា មានស្រីម្នាក់ និងកូន២នាក់ មកស្នាក់នៅចំនួន ២ថ្ងៃហើយ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០នេះ។ ខណៈសមត្ថកិច្ច បាននិងកំពុងសាកសួរម្ចាស់ផ្ទះសំណាក់ខាងលើ គាប់ជួន មានប្តីជនរងគ្រោះ និងជាឪពុកក្មេងៗ ក៏បានមកដល់កន្លែងកើតហេតុដែរ ហើយក៏ដឹកប្រពន្ធ និងកូនៗ ទៅសង្រោះនៅមន្ទីរពេទ្យខេត្តតាកែវ តែអកុសល្យ ពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ កូន២នាក់បានដាច់ខ្យល់ស្លាប់តែម្តង នៅតែម្តាយកំពុងតែ ជួយសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវ។

មន្ត្រីនគរបាលដដែល បន្តថា៖ ជនរងគ្រោះ ម្តាយ និងកូនៗ រួមមានៈ ១-ម្តាយមានឈ្មោះ ប៉ាក សុហេង អាយុ ២៤ឆ្នាំ ២-កូនមានឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និង ៣-កូនឈ្មោះ ហ៊ាល ក្តាន់ ភេទ ប្រុស អាយុ៦ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ឃុំ ព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

តែទោះជាយ៉ាងណា នៅក្រោយពេលកើតហេតុ នៃ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ច បាននិងកំពុងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុនូវករណីខាងលើនេះហើយ៕

 

Loading...