គួរ​រក​កន្លែង​សុវត្ថិភាព​បែប​ណា​នៅ​ពេល​មាន​ភ្លៀង​រន្ទះ?

សម័យ​ទំនើប​កម្ម មិន​ថា​តែ​កត្តា​មនុស្ស សូ​ម្បី​ធម្មជាតិ​ក៏​ប្លែក​លោត​ខុសធម្មតា ។ មើលចុះ មិន​ថា​កម្ពុជា ទោះបី​ពិភពលោក​ក៏​រង​គ្រោះ​ដោយសារ​ធម្មជាតិ​មិន​តិច​ដែរ ប្រទេស​ខ្លះ​ត្រូវ​ទទួល​រង​នូវ​រលក​កម្តៅ​គំរាមកំហែង​សម្លាប់​មនុស្ស និង​សត្វ​អស់​ច្រើន​សន្ធឹក តែ​ប្រទេស​ខ្លះ​បែរជា​មាន​ភ្លៀង​រន្ទះ​បង្ក​ទៅ​ជា​ជំនន់​ជន់​លិចលង់​គួរ​ឱ្យ​អនិច្ចា​ទៅ​វិញ ។

ដោយឡែក​នៅ​កម្ពុជា​ក៏​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ​នេះ​មិនធម្មតា បន្ទុក​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​គឺ​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​អត់​ទឹក​ប្រើប្រាស់ រហូត​ប្រមុខ​ដឹកនាំ​ចេញ​សេចក្តី​ប្រកាស​ឱ្យ​មាន​យុទ្ធនាការ​ចែក​ទឹក​ជូន​ប្រជាជន​ឱ្យ​គ្រប់​ច្រកល្ហក​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​ឱ្យ​ទាន់សភាពការណ៍​។ ហើយ​ទន្ទឹម​នឹង​រលក​កម្តៅ​នេះ នៅ​តំបន់​ខ្លះ​ក៏​មាន​ភ្លៀង​រន្ទះ ខ្យល់​កន្ត្រាក់​វាយប្រហារ​មក​លើ​លំនៅ​ឋាន​របស់​អ្នកស្រុក​ផង​ដែរ​។ ខាងក្រោម​នេះ​គឺជា​របៀប​គេច​ផុត​ពី​ហានិភ័យ​ដោយ​គ្រាប់​រន្ទះ​នៅ​ពេល​មាន​ភ្លៀង​បង្អុរ​៖

១-​យល់​ដឹង ៖ ស្តាប់​ឧតុនិយម ឬ​មើល​អាកាសធាតុ​មុន​ពេល​ចេញ​ទៅ​ក្រៅ បើ​មាន​ភ្លៀង​ផ្គរ​ត្រូវ​ពន្យារពេល ឬ​អ្នក​ត្រូវ​មាន​ជម្រក​ត្រឹមត្រូវ
២-​រក​ជម្រក ៖ ពេល​ឮ​ផ្គរ ផ្លេកបន្ទោរ​ត្រូវ​រក​ជម្រក​ដែល​មាន​សុវត្ថិភាព​ដូច​ជា នៅ​ក្នុងផ្ទះ ក្នុង​អគារ ក្នុង​ការិយាល័យ ក្នុង​ទីផ្សារ ឬ​នៅ​ក្នុង​យាន​មាន​ដំបូល​រឹង​មាំ
៣-​អង្គុយ​ចោងហោង និង​នៅ​ដាច់​ចេញពី​គ្នា ៖ បើ​កំពុង​ស្ថិត​នៅ​ទីវាល ត្រូវ​អង្គុយ​ចោងហោង​ដៃ​គ្រប​ស្លឹកត្រចៀក និង​រក្សា​ជំហរ​ឱ្យ​ទាប​(​ក្រាប​ចុះ​) ។

-​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​៦០​ម៉ែត្រ

៤-​មិន​ត្រូវ​អនុវត្ត​នៅ​ពេល​មាន​ផ្គរ​រន្ទះ ៖
-​មិន​ត្រូវ​ស្ថិត​នៅ​ទីតាំង​ខ្ពស់​ជាងគេ
-​មិន​ត្រូវ​នៅ​ក្នុង​អគារ​ខ្ពស់​ជាងគេ
-​មិន​ត្រូវ​នៅ​ក្រោម​ដើមឈើ
-​កុំ​នៅ​ជិត​ឬ​កៀក​ធាតុ​លោហៈ​ដែល​ខ្ពស់
-​មិន​ត្រូវ​នៅ​ពីលើ​ឬ​នៅ​កៀក​យានយន្ត
-​មិន​ត្រូវ​នៅ​ទីលានកីឡា ឬ​សួនច្បារ
-​មិន​ត្រូវ​នៅ​ក្បែរ​ស្រះ បឹង អាង​ហែល​ទឹក និង​ឆ្នេរ
-​មិន​ត្រូវ​ក្រាប​លើ​ឥដ្ឋ ឬ​ផ្អែក​លើ​ជញ្ជាំង​អគារ​ខ្ពស់
-​មិន​ត្រូវ​កាន់ឆត្រ

៥-​ទោះជា​នៅ​ក្នុងផ្ទះ​ឬ​អគារ​អ្នក​ក៏​មិន​គួរ ៖
-​ប្រើ​កុំព្យូទ័រ លេង​ហ្គេ​ម ឬ​ឧបករណ៍​គ្រឿងអគ្គិសនី
-​មិន​ត្រូវ​ងូតទឹក លាងចាន ឬ​ការងារ​ទាំងឡាយ​ដែល​ប៉ះពាល់​ទឹក
-​មិន​ត្រូវ​សាក​ថ្ម​ទូរស័ព្ទ តែ​អ្នក​អាច​ប្រើ​ទូរស័ព្ទ​បាន​ដោយ​មិន​មាន​ភ្ជាប់​ខ្សែ​ដុំ​សាក​ទូរស័ព្ទ ៕

smallvillewikia

Loading...

Leave a Reply

Your email address will not be published. Required fields are marked *