គួរ​ឲ្យ​ស្តាយ​! ​​ត្រី​ទម្ងន់​យក្ស​ដ៏​កម្រ​មួយ​​ក្បាល​ត្រូវ​អ្នក​​​ខេត្ត​ក្រចេះ​កាប់​ជា​កង់​ៗ

ជា​ពពួក​​ត្រី​ជិត​ផុត​ពូជ​ទៅ​​ហើយ​ ត្រី​រាជ​​ និង​ត្រី​គល់​រាំង​​ត្រូវ​បាន​ចាត់​បញ្ចូល​ ក្នុង​បញ្ជី​​អភិ​រក្ស​ និង​ហាម​​ឃាត់​​ការ​នេសាទ​​ ដោយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ។​ ប៉ុន្តែ​​កាល​​ពី​​​ម្សិល​មិញ​នេះ​​ត្រី​រាជ​ ដ៏​កម្រ​មួយ​​ក្បាល​​​ធំ​ ​មាន​​ទម្ងន់​​ជាង​ ១០០ ​គីឡូ​ក្រាម​ ត្រូវ​បាន​​​អ្នក​​​ភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ចាប់​បាន​​ និង​កាប់​ជា​កង់​ៗ​​​ ដើម្បី​យក​ទៅ​លក់​​។

​លោក​ សារិទ្ធ ​អ្នក​​ឃើញ​ហេតុ​ការណ៍​មួយ​រូប​​បាន​ប្រាប់​ថា​ ត្រី​​រាជ​ដ៏​ធំ​នេះ ​ត្រូវ​បាន​អ្នក​ភូមិ​​​ចាប់​បាន​ពេល​​បូម​ទឹក​ចាប់​ត្រី ​​ក្នុង​ស្រះ​​មួយ​កន្លែង​​​​​ កាល​ពី​វេលា​ម៉ោង​៩​​ព្រឹក​ម្សិល​មិញ​។ លោក​ថា ​អ្នក​​ភូមិ​​ប្រើ​ឧបករណ៍​ឆក់​អស់​ថាមពល​អាគុយ​មួយ​ និង​បន្ថែម​​ចំនួន​១៥​ពូថៅ ​ទើប​អាច​ចាប់​ត្រី​នេះ​បាន។ “​ខ្ញុំ​ និង​អ្នក​​ផ្សេង​ទៀត​បាន​ត្រឹម​សោក​ស្តាយ​ ដោយ​សារ​មិន​អាច​ជួយ​សង្គ្រោះ​ត្រី​ដ៏​កម្រ​នេះ​បាន​​​ ព្រោះ​ពេល​​ទៅ​​ដល់​​ឃើញ​​​គេ​កាប់​ជា​កង់​​​រួច​ទៅ​​ហើយ​”។ លោក​ សារិទ្ធ​ បន្ថែម​។ ​​​

លោក​​ សារិទ្ធ​ ឲ្យ​ដឹង​ទៀត​ថា​ ត្រី​រាជ​នេះ​ទំនង​ជា​​ចូល​​ក្នុង​ស្រះ​​ទឹក​​​នៅ​រដូវ​ទឹក​ឡើង​ ហើយ​ពេល​ទឹក​ស្រក​ទៅ​វិញ​​ចេញ​មិន​រួច​ ទើប​ត្រូវ​​អ្នក​ភូមិ​ចាប់​បាន​យ៉ាង​ដូច្នេះ​៕
giant-catfish

អាយុ ៧​ឆ្នាំ បើករ៉ឺម៉ក​កង់​បី ​ដឹក​ឪពុក​ស្រវឹង​ទៅ​ផ្ទះ

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *