គេចោទថាគយជើងទឹកប៉ាក់ខ្លង អសមត្ថភាពក្នុងការបង្ក្រាបបទល្មើសគេចពន្ធចូលពីប្រទេសថៃ

ខេត្តកោះកុង ៖ សេចក្តីរាយការណ៏មួយឱ្យដឹងថា ទំនិញគេចពន្ធជាច្រើនប្រភេទត្រូវបានក្រុមឈ្មួញ នាំចេញពីក្នុងប្រទេសថៃតាមច្រកជើងទឹក(ប៉ាក់ខ្លង) ចូលមកទម្លាក់ដាក់នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្នុងក្រុងខេមរះភូមិន្ទ ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមិនមានការបង្ក្រាបទប់ស្កាត់ ពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធណា ជាពិសេសគឺសមត្ថកិច្ចគយប្រចាំច្រកជើងទឹក(ប៉ាក់ខ្លង)នោះឡើយ ។
សេចក្តីរាយការណ៏បញ្ជាក់ឱ្យដឹងដែរថា ក្រុមប្រជាពលរដ្ឋបានអះអាងថា រាល់ទំនិញគេចពន្ធទាំងនោះគឺមានម្ចាស់ឈ្មោះម៉ែ អាម៉េង ដែលជាឈ្មួញនាំចូល ដោយមានអ្នកធំក្នុងខេត្តនៅពីក្រោយខ្នង ក្នុងការជួយអន្តរាគមន៏បើកផ្លូវថែមទៀតផងដែរ ។ ដឹកតាមទូកយកមកឡើងនៅតាមបណ្តោយឆ្នេរកោះប៉ោ រួចផ្ទេដឹកតាមរថយន្តយកទៅចែកចាយ នៅរាជធានីភ្នំពេញរួមទាំងបណ្តាខេត្តផ្សេងៗមួយចំនួនទៀត ។
ប្រជាពលរដ្ឋឱ្យដឹង ទៀតថា ទំនិញទាំងនេះពីមុនគេដឹកយកទៅឡើងនៅ ចំណុចព្រែកតាចាន់ ឃុំត្រពាំងរូង ស្រុកកោះកុង តែស្រាប់តែពេលថ្មីៗក៏មានការបែងចែកជា២ផ្លូវ ។ ដោយមួយឡើងនៅ(ព្រែកតាចាន់) និងមួយទៀតឡើងនៅតាមបណ្តោយ (ព្រែកកោះប៉ោ) ។ ដែលទំនិញទាំងនេះគេដឹកជញ្ជូនទៅយ៉ាងគគ្រឹកគគ្រែង ដោយពុំមានការរំខានពីសំណាក់សមត្ថកិច្ចពាក់ពន្ធនោះទេ។ ដែលជាហេតុធ្វើអោយក្រុមប្រជាពលរដ្ឋមានការសង្ស័យថា ប្រហែលជាមានការឃុបឃិតស៊ីលុយស៊ីកាក់ ពី្រក្រុមឈ្មួញហើយមើលទៅ បានជាបណ្តែតបណ្តោយអោយពួកគាត់(ឈ្មួញ) ធ្វើព្យុះភ្លៀងដោយសេរីបែបនេះ ។
ជុំវិញករណីខាងលើនេះ លោកប្រាក់ សាវ៉ន ប្រធានស្នាក់ការគយជើងទឹកប៉ាក់ខ្លងបានអោយដឹងថា ទំនិញទាំងនេះប្រហែលជាមានការបង់ពន្ធពី៥០%ទៅ៧០% ៕

2015_09_09_12_32_04

2015_09_09_12_32_04_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *