គោចាស់ប្រទះស្មៅខ្ចី ឆីរហូតទាល់តែស្លាប់ខ្លួននៅលើបង្គង

ខេត្តព្រៃវែង៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ ខេមប៉ុស្តិ៍ បានឲ្យដឹងថា មានបុរសវ័យចំណាសម្នាក់ បានដេកដួលស្លាប់ នៅលើបង្គងឯក គ្រាដែលកំពុងឡើងឋានសួរបានពាក់កណ្តាល ។

សមត្ថកិច្ចខេត្តព្រៃវែងបាននិយាយថា នៅវេលាមោ៉ង៥:៤៦នាទីព្រឹកព្រលឹមស្រាងៗ ថ្ងៃទី១៩តុលា២០១៥ បុរសជាជនជាតិវៀតណាមម្នាក់ ឈ្មោះឡេ វ៉ាន់ថ

អាយុ៥៩ឆ្នាំ បានដេកដួលស្លាប់ភ្លាមៗនៅភូមិស្វាយអន្ទរ២ ឃំុស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខណ:បុរសចំណាស់រូបនេះ កំពុងឡើងឋានសួរបានពាក់កណ្តាល ។

សមត្ថកិច្ចបន្តរថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះជិះម៉ូតូទៅជួបគូរស្នេហ៍ ចំណុចប្រឡាយចិនខាងត្បូងភូមិពោធិ៍ជ្រៃចម្ងាយ១៦០០ម៉ែត្រ ស្ថិតក្នុងឃំុស្វាយអន្ទរ លុះដល់ម៉ោង៧:០៥នាទីព្រឹកថ្ងៃដដែល គ្រួសារបានទទួលដំណឹងថា រងគ្រោះបានដេកដួលនៅចំណុចខាងលើ ភ្លាមនោះក្រុមគ្រួសារបានហៅរថយន្តពេទ្យយកមកសង្គ្រោះ នៅគ្លីនិកឯកជនស្វាយអន្ទរ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវទៅហើយ។

ក្រោយពេលធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចអះអាងថា ជនរងគ្រោះពិតជាបានស្លាប់ ដោយជម្ងឹផ្ទាល់ខ្លួន ខណ:កំពុងរួមភេទហួសកំលាំង៕

19-10-201560701 60702 60703 60704 60705

Loading...

Leave a Reply

Your email address will not be published. Required fields are marked *