គោមួយក្បាលត្រូវរថយន្តបុកម្តងហើយម្តងទៀតរហូតដល់ងាប់នៅតាម បណ្តោយផ្លូវជាតិលេខ៣

ភ្នំពេញ៖ សត្វ គោមួយក្បាលបានងាប់ភ្លាមៗនៅកណ្តាលផ្លូវជាតិលេខ៣ ដោយសារតែត្រូវរថយន្តកាមរីគូទហើមមួយគ្រឿងបើកបុកយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លូវជាតិលខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិសែនជ័យ ។

តាម ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញសត្វគោមួយក្បាលដើរនៅលើបណ្តោយផ្លូវជាតិលេខ៣ ខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅពី ត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មកបុកសត្វគោនោះយ៉ាងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ រួចហើយអ្នកបើកបររថយន្តក៏បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។ បន្ទាប់មកសត្វគោនោះបានព្យាយាមងើបដើរមកខាងចញ្ចើមផ្លូវទាំងទន់ ជើង ហើយភ្លាមៗនោះក៏ស្រាប់តែមានរថតយន្តកាមរីគូទហើយមួយគ្រឿង ទៀតជារថយន្តឈ្នួល ព័ណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2K-6560 បើកដោយតៃកុងម្នាក់រួម និងអ្នកដំណើរជិះជាមួយ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកបុកបន្ថែមយ៉ាងពេញទំហឹង បណ្តាលឲ្យសត្វគោខ្ទាតទៅងាប់នៅលើចញ្ចើមផ្លូវម្ខាង ចំណែករថយន្តបង្ករងការខូចខាតបែកកញ្ចក់ និងខ្ទេចផ្នែកខាងមុខ។
ក្រោយពេល កើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនតៃកុងរថយន្តរួម និងរថយន្តបង្កព្រម ហើយបានយករថយន្ត និងខ្មោចសត្វគោទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេស ដើម្បីរកម្ចាស់យកមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

20150917101507

20150917101511

Loading...

Leave a Reply

Your email address will not be published. Required fields are marked *