គោយន្តកន្ត្រៃដឹកឈើគគី មានមុខកាត់ធំៗចំនួនពីរសន្លឹកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត បង្ក្រាប

ខេត្តស្ទឹងត្រែង៖ជំនាញរដ្ឋលព្រៃឈើខេត្តបានធ្វើការចុះបង្ក្រាបគោយន្តកន្ត្រៃដឹកឈើគរគីមានមុខកាត់ធំៗចំនួនពីរសន្លឹកដែលប្រជាពលរដ្ឋ បានដឹកឆ្លងកាត់ស្ពានមេគង្គចូលមកទីរួមខេត្ត កាលពីវេលាម៉ោងប្រម៉ាណជា ១១:៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុច គល់ស្ពានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

សមត្ថកិច្ចបានអោយដឹងថា:គោយន្តកន្ត្រៃដឹកឈើខាងលើ បានដឹកឈើគគី ដែលគេជ្រៀកធ្វើជាតុ ដែលមានមុខកាត់ ១ម៉ែត្រ បណ្តោយ ២.៩០ម៉ែត្រ ហើយក្នុងការដឹកជញ្ជូននេះ គឺដឹកទាំងកណ្តាលថ្ងៃ ដោយពុំមានច្បាប់អនុញាត្តត្រឹមត្រូវ ព្រមទាំង មិនខ្លាចញញើតសមត្ថកិច្ច និង មន្ត្រីជំនាញណាម្នាក់ឡើយ។

ប្រជាពលរដ្ឋដែលនៅក្បែរនោះបានដាក់ការសង្ស័យចំពោះករណីខាងលើនេះថា:ប្រហែលជានិយាយរឿងលុយកាក់មិនត្រូវគ្នាហើយមើលទៅ បានជាសមត្ថកិច្ចធ្វើការបង្ក្រាបបែបនេះ ព្រោះថា ជាទូរទៅគេសង្កេតឃើញថាបទល្មើសឈើ មិនថាឈើប្រណិត ឬក៍ ឈើប្រភេទលេខមួយនោះទេ គឺក្រុមឈ្មួញតែងតែនាំគ្នាដឹកជញ្ជូនទាំងម៉ូតូ ទាំងរថយន្ត ចេញពីស្រុកថាឡាបរិវ៉ាត់ យកមកលក់អោយសិប្បិកម្មក្នុងទីរួមខេត្តរាល់ថ្ងៃ ប៉ុន្តែពួកគាត់មិនសូវដែលឃើញមានការចុះបង្ក្រាបពីសមត្ថកិច្ច រឺ មន្ត្រីជំនាញណាម្នាក់ឡើយ ឃើញតែលើកដៃយកលុយពីក្រុមឈ្មួញទាំងអស់នោះ ហើយបើកភ្លើងខៀវអោយក្រុមឈ្មួញដឹកឈើយ៉ាងរលូនទៅវិញ។

ជុំវិញការចុះបង្ក្រាបគោយន្តដឹកឈើខាងលើនេះ មន្ត្រីជំនាញមិនបានបញ្ជាក់ពីឈ្មោះរបស់ម្ចាស់ឈើនៅឡើយទេ ដោយសារតែថ្ងៃនេះជាថ្ងៃសៅរ៍ លោកបានប្រាប់ថារងចាំថ្ងៃចន័្ទទៅ ពេលដែលម្ចាស់ឈើចូលខ្លួនមកដោះស្រាយទើបអាចប្រាប់ឈ្មោះបាន។

បច្ចុប្បន្ន ឈើគរគី និង គោយន្តកន្ត្រៃ ត្រូវបានមន្ត្រីជំនាញអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ រងចាំម្ចាស់ឈើចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

03-10-201559581 59582 59583 59584 59585

Loading...

Leave a Reply

Your email address will not be published. Required fields are marked *