គោយន្តកន្ត្រៃ២គ្រឿងរបស់មេឈ្មួញឈ្មោះ ម៉ុន ល្បីប្រចាំតំបន់ស្រែកិនជំនាញបរិស្ថានមិនហ៊ានបង្ក្រាប សង្ស័យបានទទួលសំណែន

ខេត្តកំពង់ស្ពឺ៖គោយន្តកន្ត្រៃដឹកឈើគ្រឿងផ្ទះ(ឬហៅថាឈើឃ្នៀប)ចំនួន០២គ្រឿងដែលគេស្គាល់ច្បាស់ថា របស់មេឈ្មួញដុះស្លែប្រចាំតំបន់ស្រែកិន ឈ្មោះ ម៉ុននិងមិត្តសមត្ថកិច្ចកិច្ចជំនាញ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជាថ្នាក់លើបញ្ជាអោយបង្ក្រាបហើយក៏ដោយ ហាក់បីដូចជាខ្លាចញញើត មេឈ្មួញរូបនោះដែលការមិនហ៊ានបង្ក្រាបនេះសង្ស័យតែអសលោកជំនាញបរិស្ថានប្រចាំស្រែកិនបានទទួលសំណែនពីក្រុមឈ្មួញទាំងអស់នេះទៅហើយជាពិសេសគឺលោកធឿនតែម្ដង។

ការមិនហ៊ានបង្ក្រាបគោយន្តដឹកឈើចំនួន០២គ្រឿងខាងលើនេះ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមការអោយដឹងពីសមត្ថកិច្ចថានៅមុនពេលទទួលបានព័ត៌មានថាមានឈ្មួញរកស៊ីដឹកជញ្ជូន បទល្មើសព្រៃឈើតាមគោយន្តកន្ត្រៃចំនួន០២ដែលដឹក មកពីតំបន់ភូមិស្រែកិន(ឬហៅថា ឱរ៉ាល់លើ)តាំងពីយប់ថ្ងៃទី១៩ ខែកក្កដា មកម្ល៉េះរួចហើយចូលចតផ្ទះមេឈ្មួញឈ្មោះ ម៉ុន ខាងលើដើម្បីដឹកបន្តយកទៅលក់អោយឈ្មួញបន្តនៅខេត្តកំពង់ស្ពឺ ដោយសារតែសមត្ថកិច្ចតាមឃ្លាំ ទើបឈ្មួញមិនអាចចរាចរបានរហូតដល់ទុកនៅក្នុងផ្ទះ ទើបមានការរាយការណ៍ទៅ លោកប្រធានមន្ទីរបរិស្ថានខេត្ត រាយការណ៍បន្តទៅលោកអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃឈើភ្នំឱរ៉ាល់ គ្មានការបង្ក្រាបឡើយ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ថា ការដឹកជញ្ជូនឈើរបស់មេឈ្មួញរកស៊ីបទល្មើសព្រៃឈើ ឈ្មោះម៉ុន ខាងលើនេះ កើតមានឡើងរាប់ឆ្នាំមកហើយ ដោយធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃចេញពីតំបន់ឱរ៉ាល់លើ(ឬហៅថាស្រែកិន) រួចដឹកឆ្លងកាត់មកលាក់ទុកនៅផ្ទះអ្នកស្គាល់គ្នា និងផ្ទះរបស់មេឈ្មួញផ្ទាល់ រហូតដល់យប់ជ្រៅមានឱកាសល្អ ក៏បន្តអោយមាន កូនចៅរបស់ខ្លួន ជិះម៉ូតូតាមមើលសមត្ថកិច្ច(ឬមើលផ្លូវ)ទើប មេឈ្មួញល្បីឈ្មោះ ម៉ុន ខាងលើបញ្ជាអោយកូនចៅបើកបរគោយន្ត ដែលដឹកឈើមិនក្រោមពី៨ទៅ១០ម៉ែត្រគូបនោះទេ ចូលតាមច្រកក្រុមហ៊ុន ចំការអំពៅ(ឧកញ៉ា លី យ៉ុងផាត់)ដោយមានការទំនាក់ទំនងជាមួយសន្តិសុខយាម ក្រុមហ៊ុនពីខាងលិច ដើម្បីឆ្លងកាត់ក្នុងក្រុមហ៊ុនជាថ្នូរនិងលុយ ក្នុង១គោយន្ត២៥ទៅ៣០ម៉ឺនរៀល។ ២គោយន្តកន្ត្រៃចំនួន៥០ទៅ៦០ម៉ឺនរៀល បើគ្មានលុយគ្រប់ សន្តិសុខយាម មានឈ្មោះ ម៉ាញ មិនអោយចរាចរឆ្លងកាត់ក្នុងក្រុមហ៊ុនចំការអំពៅនោះឡើយ។ ការនាំគោយន្តកន្ត្រៃដឹកឈើខាងលើនេះ គឺមេឈ្មួញឈ្មោះ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ(ប្រភេទ កូរ៉េចំណុះ២តោន)ពណ៌ស ពាក់ស្លាកលេខ 2G.1192 ដែលរត់ការតាមផ្លូវ នៅពេលដែលគោយន្តឆ្លងកាត់ចំការអំពៅ ហើយផុង ជាប់ គឺមេឈ្មួញរូបនោះ សណ្តោង ដើម្បីបន្តដំណើរទៅមុខទៀត។ការដឹកជញ្ជូន បទល្មើសព្រៃឈើបានយ៉ាងរលូនពីសំណាក់មេឈ្មួញឈ្មោះ ម៉ុន មានការទាក់ទងជាមួយសមត្ថកិច្ចអស់ហើយជាពិសេសគឺមន្ត្រីបរិស្ថានដែលឈរជើងនៅស្រែកិនឈ្មោះធឿនតែម្ដងទើប ការដឹកជញ្ជូនឈើបានរលូនបែបនេះនោះ។

ដោយសារតែទង្វើរបស់មេឈ្មួញ ខាងលើនេះមិនខ្លាចញញើត ទើបមានការរាយការណ៍ទៅលោកប្រធានមន្ទីរ បរិស្ថានខេត្ត ក៏គ្មានការឃាត់ឡើយ ។
ការដែលអស់លោកមន្ត្រីបរិស្ថានព្រងើយកន្តើយមិនធ្វើការបង្ក្រាបទៅលើក្រុមមេឈ្មួញទាំងនេះហាក់បីដូចជាបណ្ដែតបណ្ដោយអោយក្រុមឈ្មួញរឹតតែបានដៃនិងបន្តទៅកម្មភាពល្មើសរបស់ខ្លួនយ៉ាងក៏ភ្លើងព្រោះតែមន្ត្រីដែលឈរជើងប្រចាំតំបន់ស្រែកិនជាពិសេសគឺក្រុមមន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តែម្ដងហាក់បីដូចជាអសមត្ថភាពក្នុងការបង្ក្រាបគឺគិតតែពីប្រមូលលុយពីក្រុមឈ្មួញទៅវិញ។

សូមរំលឹកថាឈើដែលក្រុមឈ្មួញដឹកចេញពីតំបន់អឺរ៉ូលើឆ្លងកាត់ភូមិស្រែកិនដែលមានស្នាក់ការរបស់មន្ត្រីបរិស្ថានឈរជើងតែងតែត្រូវបានបង្ក្រាបដោយសមត្ថកិច្ចជាច្រើនដងរួចមកហើយក៏ប៉ុន្តែថ្នាក់លើខាងបរិស្ថានហាក់បីដូចជាមិនយកចិត្តទុកដាក់ទៅលើមន្ត្រីរបស់ខ្លួនដែលអសមត្ថភាពទាល់តែសោះ។

មានការលើកឡើងជាពិសេសគឺបានសំណូមពរទៅលោកឯមសុគន្ធប្រធានមន្ទីរបរិស្ថានខេត្តសូមមេត្តាធ្វើការត្រួតពិនិត្យមន្ត្រីរបស់ខ្លួនដែលអសមត្ថភាពក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសកុំឲ្យកើតមានជាពិសេសមន្ត្រីដែលមានសម្ព័ន្ធភាពជាមួយក្រុមឈ្មួញនិងបណ្ដែតបណ្ដោយឲ្យឈ្មួញដឹកឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តាមអំពើចិត្ត៕

Loading...