គោយន្តកន្រ្តៃដឹកឈើចេញពីតំបន់ព្រៃឡង់ត្រូវបានបង្ក្រាបបញ្ជូនទៅកាន់មន្ទីបរិស្ថានខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងដែលប្រចាំការនៅតំបន់ព្រៃឡង់ជាប់និងព្រំប្រទល់ខេត្ត៤នោះបានចាប់ឃាត់គោយន្តកន្ត្រៃដឹកឈើកកោះចំនួន៣គ្រឿងបញ្ជូនមកកាន់មន្ទីបរិស្ថានខេត្តស្ទឹងត្រែង។ខេត្តដែលមានព្រំប្រទល់ជាប់និងតំបន់ព្រៃឡង់ដែលជាព្រៃអភិរក្សការពាររបស់រដ្ឋនោះគឺមានខេត្តស្ទឹងត្រែងខេត្តព្រះវិហារខេត្តក្រចេះនិងខេត្តកំពង់ធំ។

ការចាប់បញ្ជូនគោយន្តកន្ត្រៃដឹកឈើកកោះចូលទៅកាន់មន្ទីបរិស្ថានខេត្តបានធ្វើឡើងកាលពីថ្ងៃទី១ឧសាភា២០១៨ស្ថិតនៅតំបន់ព្រៃឡង់ខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៏អោយដឹងថាមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងបាននាំយកគោយន្តកន្ត្រៃដឹកឈើកកោះមកដល់មន្ទីបរិស្ថានហើយ ហាមមិនអោយអ្នកយកពត័មានប្រចាំខេត្តស្ទឹងត្រែងថតនោះទេមិនដឹងថាមានអ្វីលាក់បាំងឡើយនៅក្រោយការចាប់គោយន្តដឹកឈើទាំង៣គ្រឿងនោះ៕ សំនៀង

 

Loading...