គោ​យន្ត​ដឹក​គ្រែ​លក់ត្រូវ​រថភ្លើង​បុករង​របួស​ប្ដី​ប្រពន្ធ​២​នាក់

ខេត្តកំពត ៖ ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​ បង្ក​ឡើង​ដោយ​គោ​យន្ត​ដឹក​គ្រែ​លក់ ត្រូវ​រថភ្លើង​បុក ​ខណៈ​គោ​យន្ត​ឆ្លងកាត់​ផ្លូវបំបែក​មួយ​កន្លែង ត្រង់​ចំណុច​ផ្លូវ​ខ្មោច​ចោរ ស្ថិត​ក្នុងភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត រង​របួស​ប្ដី​ប្រពន្ធ​២​នាក់។

សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​យន្ត​កន្ត្រៃ​ដឹក​គ្រែ​លក់​ មួយ​គ្រឿង ជិះ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​បើកបរ​តាម​ផ្លូវ​ក្រួសក្រហម ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ (​ផ្លូវបំ បែក​ឆ្លងផ្លូវ​រថភ្លើង​) ក៏​ស្រាប់​រថភ្លើង​ខ្សែ​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង បើក បរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​) លុះ​មក​ដល់​ក៏​វាក់​នឹង​គោ​យន្ត បណ្ដាល​ឲ្យ​រថភ្លើង​បុក​គោ​យន្ត​មួយ​កំណាត់​ក្បាលម៉ាស៊ីន បណ្ដាល​ឲ្យ​ដាច់​ម៉ា​ស៊ី​គោ​យន្ត រួច​ខ្ទាត​ទៅ​លើ​ស្នាមភ្លោះ​ចម្ងាយ​ជាង​១០​ម៉ែត្រ​ពី​គោ​យន្ត រង​របួស​ប្ដី​ប្រពន្ធ​២​នាក់ ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ប្តី​ឈ្មោះ ក្រឹម ច្រឹ​ក អាយុ​៤១​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជា សា​វន អាយុ​៣៨​ឆ្នាំ ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បា​រ៉ា​យ ខេត្តកំពង់ធំ ត្រូវ​បាន​អ្នកស្រុក​ជួយ​ហៅ​ពេទ្យ​ឯកជន​នៅ​ក្នុងភូមិ​កន្លែង​កើតហេតុមក​ជួយ​ចាក់​ថ្នាំ និង​ដេរ​របួស​ឲ្យ ។

បន្ទាប់​ពី​មាន ​ហេតុ​ការ​នេះ​កើតឡើង ខាង​រថភ្លើង​បាន​ឈប់​មើល ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មួយ​ភ្លែតព្រមទាំង​បាន​ថតរូប​ជន​រង​គ្រោះ និង​គោ​យន្ត​ដែល​ក្រឡាប់​នោះ​ផង​ ដែរ រួច​ហើយ​ក៏​ចេញដំណើរ​ទៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​បាត់​ស្រមោល ៕

 

Loading...