គំនិត​ដ៏​សាមញ្ញ​ តែ​សំខាន់​ជួយ​អ្នក​ជៀស​​ពី​ការ​កក​ស្ទះ​ចរាចរណ៍​

កំពុង​តែ​​​នឿយហត់​​អស់​កម្លាំង​ពី​ការងារ​ផង​ ស្រាប់​តែ​មក​ស្ទះ​ផ្លូវ​ទៅ​មុខ​មិន​រួច​​ទៅ​ក្រោយ​មិន​រួច​ នរណា​មិន​ខឹង។ ប៉ុន្តែ​​ដើម្បី​បញ្ជៀស​ការ​ស្ទះ​កុំ ​ឲ្យ​ជួប​នៅ​ពេល​ក្រោយ​ទៀត​ គេ​គួរ​តែ​រក​ដំណោះ​ស្រាយ​បង្ការ​​ទុក។ បើ​មិត្ត​យុវវ័យ​មិន​ទាន់​រក​ឃើញ​នូវ​ដំណោះ​ស្រាយ​អ្វី​ទេ​ សាក​មើល​​របៀប​​បញ្ចៀស​ការ​កកស្ទះ​​ ផ្ដល់​ដោយ​យុវជន​មួយ​ក្រុម​ដូច​ខាង​ក្រោម​បន្តិច​​មើល៍៖

កញ្ញា តុង​ ច័ន្ទ​មរកត អាយុ​​២៣ឆ្នាំ អ្នក​លក់​គ្រឿង​អលង្ការ​ក្នុង​ផ្សារ​​មួយ​កន្លែង​​ ឲ្យ​​យោបល់​​ថា​ កុំ​ចេញ​ដើរ​ ឬ​ទៅ​ណា​​មក​ណា​ចំ​ម៉ោង​ដែល​គេ​និយម​ចរាចរ​ច្រើន​ ​ដូចជា​ម៉ោង​៥​​​កន្លះ​​ល្ងាច​ ឬ​ម៉ោង​៨​ព្រឹកជា​ដើម​។ ពេល​វេលា​ហ្នឹង​​ទាំង​មន្រ្តី​រាជការ​ សិស្ស​សាលា​ ឬ​បុគ្គលិក​ក្រុមហ៊ុន​ផ្សេង​ៗ​​តែង​​​ចរាចរ​​ទៅ​មក​លើ​ដង​ផ្លូវ​។

Cambodia Traffic

មរកត ​ប្រាប់​ថា៖ “បើ​អាច​ជៀស​បាន​ ជៀស​ម៉ោង​ទាំង​នោះ​ខ្លះទៅ​​ ជា​ពិសេស​បើ​យើង​មិន​មាន​ការ​អី​សំខាន់​ប្រញាប់​ខ្លាំង​ទេ។ ឧទាហរណ៍ ​បើ​ចង់​ទៅ​ទិញ​ខោ​អាវ​អី ទៅ​ទិញ​ពេល​ម៉ោង​​៩ ​ឬ​​ម៉ោង​១០​ព្រឹក​អី​ទៅ។ បើ​មិន​អញ្ចឹង​ម៉ោង​២ ឬ​​ម៉ោង​៣រសៀល​​អី​ហ្នឹ​ង ក៏​មិន​សូវ​ស្ទះ​ផ្លូវ​ដែរ​។ អីចឹង​យើង​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​បាន​ខ្លះ”។

សម្រាប់​លោក ផុន សម អាយុ២១​ឆ្នាំ អ្នក​លក់​កាត​ទូរសព្ទ​បោះ​ដុំ​ម្តុំ​ច្បារ​អំពៅ បាន​ប្រាប់​ឲ្យ​ដឹង​​ថា៖ “​ប្រការ​មួយ​ទៀត យើង​អាច​ទៅ​ណា​មក​ណា​ដោយ​​​ថ្មើរ​ជើង ​ប្រសិន​បើ​គោល​ដៅ​ដែល​យើង​ចង់​ទៅ​មាន​ចម្ងាយ​ជិត​ហ្នឹង​ទេ។ ម៉្យាង​ទៀត ជិះ​ឡាន​ក្រុង​ក៏​អាច​​ជួយ​បាន​ដែរ​”។

ចំណែក​យុវជន ណុត នុស អាយុ​​១៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​​ បាន​ប្រាប់​ថា៖ “យុទ្ធសាស្ត្រ​មួយ​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​កុំ​ជិះ​ផ្លូវ​ណា​ដែរ​ស្ទះ។ បើ​ដឹង​ថា​ផ្លូវ​ហ្នឹង​សំបូរ​អ្នក​ជិះ​ច្រើន​ ល្បី​គេ​ថា​ស្ទះ​ច្រើន​ ទៅ​ជិះ​បន្ថែម​ឲ្យ​ស្ទះ​ធ្វើ​អី​។ ជាក់​ស្ដែង​ ផ្លូវ​ស្ទឹង​មាន​ជ័យ អញ្ចឹង​ខ្ញុំ​អត់​ជិះ​តាម​ផ្លូវ​ហ្នឹង​ទេ ខ្ញុំ​ជិះ​វៀង​ហើយ”។

យុវតី កែវ ស្រី​ម៉ៅ សិស្ស​វិទ្យាល័យ​ព្រះសីហនុ​​​ក្នុង​ ខេត្ត​កំពង់ចាម​ ​បាន​ប្រាប់​ថា ​គេ​គួរ​​ជិះ​តែ​ផ្លូវ​ណា​ធំ​ទូលាយ​មិន​ចង្អៀត​ មិន​ងាយ​ស្ទះ​ទៅ​ ព្រោះ​ផ្លូវ​ធំ​អាច​ផ្ទុក​អ្នក​ដំណើរ​ចរាចរ​ទៅ​មក​​បាន​ច្រើន​។ មួយ​វិញ​ទៀត​ ជៀស​វាង​មហាវិថី​ណា​​ដែល​មាន​ស្តុប​ច្រើន។ ​ជិះ​តែ​ផ្លូវ​មាន​​ស្តុបតិច​តួច​​ទៅ​ ប្រហែល​ជួយ​កាត់​បន្ថយ​ការ​ស្ទះ​បាន​ខ្លះ​”។

សម្រាប់​អ្នក មាន​អ្វី​ចែក​រំលែក​ពី​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៏​ដែរ​ទេ​?​

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *