គំរាមបាញ់ម្តាយដែលជាអ្នកមានគុណ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពយកកាំភ្លើងភ្ជង់ម្តាយបង្កើតរបស់ខ្លួនដែលជាអ្នកមានគុណ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរួចយកលុយចេញទៅបាត់ ធ្វើឲ្យអ្នកផ្ទះអត់ទ្រាំមិនបានក៏ប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់តែម្តង ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះ លេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ហុី បូរ៉ា ហៅ រ៉ា អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅ ផ្ទះលេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតអាវុធខ្លីចំនួន០១ដើម លេខ20990505 ផលិតនៅប្រទេសចិន បង់ចំនួន០១ គ្រាប់ ចំនួន០៤គ្រាប់ ទូរស័ព្ទដៃ លិខិតឆ្លងដែនខ្មែរចំនួន០១ច្បាប់ អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ចំនួន ០៣សន្លឹក ប័ណ្ណសំគាល់យានយន្តចំនួន០២សន្លឹក និង កាបូបស្ពាយពណ៌បៃតងខ្ចីចំនួន០១ផងដែរ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោងប្រហែល១៦និង៤០នាទី ជនសង្ស័យបានយកអាវុធខ្លីទៅអុកឡុកវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមបាញ់ម្តាយ ហើយយកលុយរួចចេញទៅបាត់។

ពេលនោះម្តាយបានមករាយការណ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍លុះដល់ម៉ោ ង២១និង១៥នាទីថ្ងៃខែឆ្នាំដដែលជនសង្ស័យ បានមកម្តងទៀត កម្លាំងសមត្ថកិច្ចក៏ឃាត់ ខ្លួននិងចាប់យកវត្ថុតាងកសាង សំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់ ៕
2 s

Loading...