គ្មានដំណោះស្រាយជូនកម្មករផលិតស្បែកជើងនៅស្រុកសំពៅលូនជាង២០០នាក់ដែលធ្វើបាតុកម្មតវ៉ាជិត១ខែហើយ

ខេត្តបាត់ដំបង៖ កម្មករផលិតស្បែកជើងជាង២០០នាក់ ក្នុងរោងចក្រឈ្មោះថា អ៊ែរ៉ូសហ្វ សាំមីតហ្វូតវែរ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំងបាននាំគ្នាធ្វើបាតុកម្មតវ៉ានៅសាលាស្រុកសំពៅលូន បន្តទៀត ដែលបាតុកម្មតវ៉ាមិនចូលធ្វើការងារបានអូសបន្លាយជិតមួយខែមកហើយគេមិនឃើញមានការដោះស្រាយជូនដល់កម្មករទាំងនោះនៅឡើយទេ ការអូសបន្លាយពេលវេលាយូរគ្មានដំណោះស្រាយជូនដល់ក្រុមកម្មករបែបនេះត្រូវគេមើលឃើញថាបង្កឱ្យប៉ះពាល់ជីវភាពរស់នៅរបស់កម្មករជាខ្លាំងគ្មានថវិកាបង់ថ្លៃផ្ទះជួល បង់ថ្លៃទឹកភ្លើង និងចំណាយផ្សេងៗជាដើមនោះ ។

ការវ៉ានោះកម្មករក៏ទាមទារឱ្យរោងចក្រគោរពសិទ្ធិការងារ ឧបត្ថម្ភប្រាក់ឱ្យបានគ្រប់គ្រាន់ តាមគោលការណ៍ច្បាប់ ។ កម្មករក៏បានចោទប្រកាន់ថៅកែរោងចក្រជនជាតិថៃថា បានរំលោភសិទ្ធិការងារធ្ងន់ធ្ងរនិងមកលើពួកគាត់និងមិនគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រសួងការងារដោះស្រាយវិវាទការងារឱ្យភាគីរោងចក្រទទួលកម្មករចូលធ្វើការងារវិញ ក៏ប៉ុន្តែភាគីរោងចក្របដិសេដ្ឋមិនទទួល យកកម្មករទាំងនោះឱ្យចូលធ្វើការងារវិញនោះឡើយ។

ការធ្វើបាតកម្មទាមទារតវ៉ានៅសាលាស្រុកសំពៅលូនពីសំណាក់កម្មករខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ សុំឱ្យអាជ្ញាធរស្រុកជួយដោះ ស្រាយបញ្ហាជូនពួកគាត់ធ្វើយ៉ាងណាជម្រុញឱ្យថៅកែរោងចក្រគោរពសិទ្ធិការងារ។ ប៉ុន្តែអាជ្ញាធរស្រុកដែលមានលោក ជា សម្បត្តិ អភិបាលស្រុកបានចេញមកជួបកម្មករនោះដែរ ប៉ុន្តែត្រូវគេមើលឃើញថា អភិបាលស្រុកមិនអាចជួយអន្តរាគមន៍រកដំណោះស្រាយជូនកម្មករបាននោះទេលោកអភិបាលស្រុកបញ្ជាក់យ៉ាងខ្លីថាលោកគ្មានលទ្ធភាពដោះស្រាយបាននោះទេ វាហួសដែនសមត្ថកិច្ចរបស់លោកគឺមានតែក្រុមប្រឹក្សាអាជ្ញាកណ្តាលប៉ុណ្ណោះមានតួនាទីភារកិច្ចដោះស្រាយ។

លោកលើកឡើងទៀតថា ការដោះស្រាយផ្សះផ្សាពីក្រុមប្រឹក្សាអាជ្ញាកណ្តាល រវាងគូភាគីទាំងពីរមិនអាចឯកភាពជាសះគ្នានោះឡើយ ។ ទន្ទឹមមានការតវ៉ានោះដែរ គេសង្កេតឃើញមន្រ្តីនៃមន្ទីរការងារខេត្តបាត់ដំបងបានចេញមកប្រជុំដោះស្រាយជាមួយកម្មករ ប៉ុន្តែគេមិនឃើញមានវត្តមានខាងភាគីរោងចក្រចូលរួមនោះទេ ។

កិច្ចប្រជុំនោះគឺត្រូវបានកម្មករអះអាងមិនសង្ឃឹមថាទទួលបានលទ្ធផលនោះទេ កិច្ចប្រជុំជាច្រើនលើកច្រើនសារមិនចេញជាសាច់ការអ្វីនោះទេ ។ ជុំវិញនៃការចោទប្រកាន់របស់កម្មករថា ថៅកែរោងចក្រជនជាតិថៃ រំលោភសិទ្ធិការងារធ្ងន់ គឺអ្នកយកព័ត៌មានមិនអាចស្វែងការបំភ្លឺពីភាគីរោងចក្របាននោះទេ គ្មានវត្តមានចូលរួមដោះស្រាយ និងគ្មានលេខទូរស័ព្ទទំនាក់ទំនង។ សូមរំលឹកថា រោងចក្រផលិតស្បែកជើងអ៊ែរ៉ូសហ្វ សាំមីតហ្វូតវែរធ្លាប់រងការចោទប្រកាន់ពីកម្មករថា បានគាបសង្កត់និងបង្ខំឱ្យពួកគាត់ធ្វើការងារថែមម៉ោង គ្មានពេលឈប់សម្រាកទោះបីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក៏មិនឱ្យសម្រាកនោះដែរ ។

បើសិនកម្មករណាហ៊ានឈប់សម្រាកគឺប្រឈម និងដេញចោល។ ការធ្វើការងារច្រើនម៉ោងនោះហើយធ្វើឱ្យកម្មករមួយចំនួនតែងរងការដួលសន្លប់ជាបន្តបន្ទាប់កាលពីកន្លងមក ៕ ពាយព្យ

ere

fds

ew

Loading...

Leave a Reply

Your email address will not be published. Required fields are marked *