គ្មានលុយ៦០ម៉ឺនរៀល មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីទុកឲ្យក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ស្លាប់?

ខេត្តមណ្ឌលគិរី : ប្រភពព័ត៌មាននៅថ្ងៃទី៥ ខែកុម្ភៈ​ ឆ្នាំ២០១៧​បានឲ្យដឹងថា​ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ​ មានប្រជាពលរដ្ឋ ជាច្រើននាក់ រស់នៅក្នុងភូមិ អូអាម ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី បាននាំគ្នាប្រតិកម្ម និងរិះគន់ទៅលេី បុគ្គលិកមន្ទីរពេទ្យ បង្អែកខេត្តមណ្ឌលគិរី ថា បុគ្គលិកមន្ទីរពេទ្យ បង្អែក នេះ មិនយក ចិត្តទុកដាក់ ទៅលើអ្នកជំងឺក្រីក្រ នោះទេ មិនតែប៉ុណ្ណោះថែមទាំងប្រើសំដីមិនសមរម្យជាអ្នកវិជ្ជាជីវ:គ្រូពេទ្យទៀតផង​ ។

ប្រជាពលរដ្ឋមួយគ្រួសារ មានឈ្មោះ វិ វី អាយុ៥៥ឆ្នាំ និង ប្រពន្ធ ឈ្មោះ ជុំ តាន់ អាយុ ៥៤ឆ្នាំ ព្រមទាំង កូនស្រីម្នាក់ ឈ្មោះ ស្រីនី ដែល រស់នៅក្នុង ភូមិ ឃុំ ខាងលើ បាននិយាយរៀបរាប់ ទាំងទឹកភ្នែក ថា ពួក គាត់បាន នាំកូនស្រីរបស់គាត់ម្នាក់មានឈ្មោះ វី ស្រីវាត់ អាយុ១៥ឆ្នាំ ទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី តាំងពីម៉ោង៥ព្រឹកថ្ងៃទី៣១ មករា​ ២០១៧​ ពេលទៅដល់​ ឃេីញមានតែ បុគ្គលិកមន្ទីរពេទ្យ បង្អែក ម្នាក់ប៉ុណ្ណោះមកប្រាប់ពួកគាត់ ថា ពេលនេះគាត់ចប់ម៉ោងហេីយសុំចាំបន្តិច​ ដល់ម៉ោងគេមកប្តូរហេីយ ។

សាច់ញាតិជនរងគ្រោះបានបន្តរថា​ ក្រោយពីគ្រូពេទ្យនិយាយបែបនេះ​ ពួកគាត់ក៍បានបន្តអង្គុយចាំ​ រហូតដល់ម៉ោង៨និង៣០នាទី​ ទេីបឃេីញ មានបុគ្គលិកពេទ្យ មកប្តូរវេន​ និងពិនិត្យមេីលជម្ងឺកូនស្រីរបស់គាត់​ បន្ទាប់មកគ្រូពេទ្យក៏បានចាក់ថ្នាំ គ្រានោះហើយដែលកូនស្រីរបស់គាត់ ប្រកាច់ យ៉ាងខ្លាំង ហើយពួកគាត់ក៏បានទៅសួរគ្រូពេទ្យ​ រួចគ្រូពេទ្យនិយាយថា មិនអីនោះទេ បានប៉ុន្មានម៉ោងក្រោយមកក៏ឃេីញពេទ្យមកចាក់ថ្នាំទៀត លុះមកដល់ម៉ោងប្រហែល​ ៣រសៀល ថ្ងៃដដែល​ ទើបឃេីញមានបុគ្គលិកមន្ទីរពេទ្យ បង្អែកនោះមកប្រាក់ពួកគាត់ថា​ កូនស្រីនេះមានជម្ងឺរលាកស្រោមខួរក្បាល ទាល់តែបញ្ជូនទៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញទេីបបាន។

សាច់ញាតិជនរងគ្រោះបន្តទាំងទឹកភ្នែកទៀតថា​ ពេលនោះគ្រូពេទ្យនិយាយទៀតថា​ ការបញ្ជូនទៅមន្ទីពេទ្យបង្អែកនៅភ្នំពេញ​ លុះត្រាតែមានលុយចំនួន៦០ម៉ឺនរៀល​ ទេីបឡានពេទ្យបញ្ជូនទៅបាន ពេលនោះពួកគាត់ក៏បានសួរទៅពេទ្យវិញថា ចុះលោកគ្រូពេទ្យថាជម្ងឺស្រាលមិនអីទេ​ តេីហេតុអ្វីបានពេលនេះ មកប្រាប់ពួកខ្ញុំយ៉ាងនេះទៅវិញ មិនតែប៉ុណ្ណោះពេទ្យនោះក៏បាននិយាយតបដោយគម្រោះគម្រើយមកវិញថា បេីចេះជាងពេទ្យធ្វេីជា ពេទ្យវិញទៅ ហេីយថែមនិយាយទៀតថា ខ្លួន ក្រ ហេីយអន់មារយាទ​ទៀត ។ បន្ទាប់មកក៏សួរពួកគាត់ទៀតថា ទំនងមានលុយ៦០ម៉ឺនរៀល ដែរក៏អត់ ហេីយពួកគាត់បាន សុំ ត្រឹមតែចំនួន៤០ម៉ឺនរៀលបានដែរទេ ហេីយពេទ្យនោះក៏ក្រវីក្បាល​ រួចហេីយដេីរចេញទៅវិញបាត់ហេីយបន្តបន្ទាប់មក កូនស្រីរបស់គាត់ចេះតែប្រកាច់ ដោយគ្រូពេទ្យនៅទីនោះមក បង្ខំ អោយពួកគាត់ជាឪពុកជនរងគ្រោះ ផ្ដិតមេដៃ ខណ:ម្តាយមិននៅផងនោះ ។

សាច់ញាតិជនរងគ្រោះ​ បានបញ្ជាក់ទៀតថា​ ដោយមិនខ្វល់ពីអ្នកជម្ងឺ​ គ្រូពេទ្យក៍បន្តចាក់ថ្នាំ​ រហូតដល់ម៉ោង៣ទាបភ្លឺ​ ទី១ ខែកុម្ភៈ​ ២០១៧​ កូនស្រីរបស់គាត់ ក៏ស្លាប់ ហើយគ្រូពេទ្យទាំងនោះ ក៍បានមកបញ្ជា អោយ ពួកគាត់ យកសព កូនស្រី ត្រឡប់ទៅ ផ្ទះ វិញ។

ពាក់ព័ន្ធករណីនេះ លោក ស៊ា សុខមាម ប្រធានមន្ទីរពេទ្យបង្អែកខាងលើបានបំភ្លឺថា​ លោកបានទៅប្រជុំនៅឯភ្នំពេញ លោកមិនបានដឹងនោះទេ លោកទើបតែបានដឹងរឿងនេះ ដោយសារបុគ្គលិកមន្ទីរពេទ្យប្រាប់លោកថា​ មានអ្នកជម្ងឺម្នាក់បានស្លាប់ ។

លោកបន្តទៀតថា បុគ្គលិកមន្ទីរពេទ្យ បំរេីការងារនៅថ្ងៃនោះ មានចំនួន៤ នាក់ ទី1​ មានឈ្មោះ ទុយ ស្រស់ ភេទប្រុស​ មានទួនាទីជា អនុប្រធាន ទី2- វេជ្ជបណ្ឌិត នូសូ មិធា ភេទប្រុសទី 3 វេជ្ជបណ្ឌិត លឹម តិចឡុង ភេទប្រុស ទី4- វេជ្ជបណ្ឌិត សែម វាស្នា ភេទប្រុស ។​

លោកម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ គួរចាត់វិធានការ ឬស៊ើបអង្កេត​ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះផង ៕

Loading...