គ្រាន់តែទំនាស់បន្តិចបន្តួច តៃកុងឡានអភិបាលរងខេត្តកណ្តាលអាងអំណាច​ដកកាំភ្លើងគំរាមបាញ់គូជម្លោះ​

ខេត្តកណ្តាល ៖ មន្ត្រីនគរបាល​ខេត្តកណ្តាល​ម្នាក់​ឈ្មោះ អុ​ឹ​ង សែ អាយុ​46​ឆ្នាំ ដែល​គេ​ដឹងថា ជា​តៃកុង​ឡាន​របស់លោក នៃ ចារី អភិបាលរង​ខេត្តកណ្តាល ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​មួយ​ចំអិន​កំពឹស រួច​ក៏​ដោះលែង​ទៅវិញ ក្រោយពី​មាន​កិច្ច​អន្តរា​គមន៍​ពី​ថ្នាក់លើ។​

​ការឃាត់ខ្លួន​មន្ត្រី​រូបនោះ គឺ​បន្ទាប់ពី​គាត់​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​រ៉ូឡូ ខ​ណះ​ដែល​គាត់​ផឹក ABC អស់​6​កំប៉ុង​ហើយ​បាន​ទាស់​ពាក្យសំដី​គ្នា​ក្នុង​វង់​ផឹកស៊ីមួយ​កាលពី​រសៀល​ថ្ងៃទី​25 ខែធ្នូ ឆ្នាំ​2016 នៅក្នុង​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង។​

​ជនរងគ្រោះ​ក្នុងការ​គំរាម​បាញ់​ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ ហុក សំបូរ អាយុ​36​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​មានមុខរ​បរជាកសិករ ។ ប្រភពមិនបានបញ្ជាក់ប្រាប់ថា មានទំនាស់អ្វីនោះទេ ដែលធ្វើឲ្យលោក អឹុង សែ អាងអំណាចដកកាំភ្លើងគំរាមបាញ់ដូច្នេះ ។

​ប្រភពពី​អ្នក​នៅក្បែរ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា ឈ្មោះ អឹ​ុ​ង សែ ដែលជា​មន្ត្រីនគរបាល​ខាងលើនេះ បាន​អាង​អំណាច​លោក នៃ ចារី ដោយ​តែងតែ​បង្កបញ្ហាជាមួយ​អ្នក​ភុមិ​ញឹកញាប់ សូម្បីតែ​អាជ្ញាធរ​មូលដ្ឋាន​ក៏​វិលមុខ​ផងដែរ។​

​ពួកគាត់​ថា បុរស​ម្នាក់នេះ សមត្ថកិច្ច​មិន​ហ៊ាន​ចាត់ការ​ទេ ដោយសារ​តែមាន​ខ្សែ​អ្នកធំ​ចាំ​ជួយ​ការពារ។​

ពាក់ព័ន្ធបញ្ហាខាងលើនេះ មិនអាចស្វែងរកការបំភ្លឺបន្ថែមពីលោក អុឹង សែ បានឡើយកាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ដោយសារគ្មានលេខទូរស័ព្ទ ៕

Loading...